ខារ៉ាអូខេ​លោកចាយ មិនខ្វល់ពីការជូនដំណឹងពីក្រសួងទេសចរណ៍​ តែប្រឹងប្រមូលលាភក្នុងដំណាក់កាលកូវិដ19 រាតត្បាត

ខេត្ត​កំពង់ធំ. បើទោះបី ជាមានការ ជូនដំណឹងពីក្រសួងទេសចរណ៍ ក៏ដូចជាបទបញ្ជា ពីប្រមុខរាជរដ្ឋាភិបាលឲ្យបិទក្លឹបកំសាន្តខារ៉ាអូខេនិងទីកន្លែងសប្បាយសប្បាយ និងកាត់បន្ថយការជួបជុំក្នុងពិធីសាសនាផ្សេងៗ តែហាងខារ៉ាអូខេនៅក្នុងស្រុកស្ទោងមិនខ្វល់ ពីបម្រាមទាំងនេះឡើយធ្វើឱ្យមានការសង្ស័យថា ពុំមានការយកចិត្តទុកដាក់ពីអាជ្ញាធរ ស្រុកឬក៏ពុំមានការជូនដំណឹង ទើបបានជាហាងរ៉ាអូខេលោកចាយបានបើកយ៉ាងចំហតដោយមិនខ្លាចញញើត នោះឡើយ។

យោងតាមប្រភពព័ត៌មានបានបញ្ជាក់ថាហាងខារ៉ាអូខេឈ្មោះតាចាយរៀងរាល់ថ្ងៃចាប់តាំងពីមានជំងឺកូវីដ19 មក ហាងខារ៉ាអូខេនេះ បានទទួលលាភសក្ការៈ យ៉ាងកាក់កបជាទីបំផុត ក្នុងនោះហាងផ្សេងៗគេបានបិទជាហូបខែ មិនថារាជធានីខេត្តក្រុង បែរជាលោកចាយបើកចំហដោយគ្មានខ្លាចញញើតពីច្បាប់ឡើយ មិនខ្វល់ពីសុខភាពរបស់ប្រជាពលរដ្ឋ បែរជាខំប្រឹង ប្រមូលលាបទៅវិញ។

សេចក្តីរាយការណ៍បានបញ្ជាក់ថា ហាងខារ៉ាអូខេ ដែលមានថ្លើមដុសមមិសនេះ មានឈ្មោះយីហោហាងខារ៉ាអូខេជំនោររីករាយ ឋិតនៅក្នុងឃុំកំពង់ចិនជើង ស្រុកស្ទោងខេត្តកំពង់ធំ ដែលមានម្ចាស់ឈ្មោះតាចាយ បានបើកហាងខារ៉ាអូខេទទួលស្វាគមន៍ភ្ញៀវប្រុសស្រី ថែមទាំងមានលក់ក្រូចច្របាច់ទៀតផង តែទោះជាយ៉ាងណានោះយើងពុំដឹងថាមានមន្ទីរទេសចរណ៍ ចុះមកអប់រំណែនាំឬបិទនៅឡើយទេ។

តាមការឲ្យដឹងពីលោកចាយ ម្ចាស់​ហាង​ខារ៉ាអូខេ​ជំនោររីករាយ បានឲ្យដឹងថាការបើកច្រៀងខារ៉ាអូខេនេះ មិនមែនលោកបើកដោយចិត្តឯងនោះទេ គឺមានបញ្ជាពី មេឃុំ ឆាត បញ្ជាឲ្យលោក បើកហាង ខារ៉ាអូខេ​ អោយលោកច្រផង ដោយលោក ខ្លាចអំណាចលោក ឆាត មេឃុំកំពង់ចិនជើង ព្រោះ​គាត់ធំជាង ចៅហ្វាយស្រុក ទើបបើក 3បន្ទប់ឲ្យច្រៀង។

ប្រជាពលរដ្ឋសំដែងការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែ មនុស្សម្នានៅក្នុងខេត្ត ក៏ដូចជាពិភពលោក ខ្លាចញញើត ការជួបជុំសាច់ញាតិបងប្អូនឬពិធីបុណ្យផ្សេងៗតែបែរជាលោក ចាយបានបើកហាងខារ៉ាអូខេ យ៉ាងរំភើយ នៅក្នុងស្រុកសូមទៅវិញ ក្នុងនោះ ប្រជាពលរដ្ឋបានសំណូមពរឲ្យសមត្ថកិច្ចអាជ្ញាធរ ស្រុកក៏ដូចជាអធិការ មេត្តា បើកប្រស្រីមើលផង៕

 

Loading...