ខិតខំផឹកស្រាឲ្យមែនទែនទៅ បើមិនស្រឡាញ់ជីវិត៖ បើករថយន្ត​ក្នុង​ស្ថានភាព​ស្រវឹងស្រា​រេ​ចង្កូត​​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ និងឡើងសួនច្បារ

ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ក្នុង​ស្ថានភាព​ស្រវឹងស្រា​​បុក​​ក្បាល​នាគ​ចែក​ទ្រូងផ្លូវ ហើយ​​ឡើង​សួនច្បារ​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៨ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក អ្នកបើកបរ​មិនស្គាល់ឈ្មោះ រង​របួស​ធ្ងន់ បែកក្បាល​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន បើកឡាន ពណ៌​កណ្តុរ​ប្រ​ម៉េះ ស្លាក​លេខ ​ភ្នំពេញ ​២AT-១៧១៨ រង​ការ​ខូចខាត​យ៉ាងដំណំ ។

សាក្សីឲ្យ​ដឹង​ថា ឃើញ​ឡានពីត្បូង​ទៅ​ជើង​ រេ​ពេញ​ផ្លូវ ​ដល់​ចំណុច​ខាលើជ្រុល​​បុក​ក្បាល​នាគ​​ចែក​ទ្រូង និងឡើង​សួនច្បារ​ទៅ​បុក​ដើម​គរ​​ខ្ទេច​​។

អ្នកបើកបរ​និយាយ​ទាំង​វង្វេងវង្វាន់​ថា គាត់​បើក​ទៅ​បុក​ដើម​គរ​​ដោយសារ តែ​មាន​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​បើកបរ​ជ្រែ​ពីមុខ​​គាត់ ហើយ​រូប​គាត់​បាន​បើក​គេច​ពី​ម៉ូតូ​ទើប​ធ្វើ​ឲ្យ​គាត់​បួង​ចង្កូត​គេច​មក​ខាងស្តាំ​ដៃ​ជ្រុល​ចង្កូត​ឡើង​សួនច្បារ​បុក​ដើម​គរ និង​រង​របួស​បែប​នេះ​ ៕

Loading...