ខឹងជំពាក់លុយ​មិនព្រម​សង​ ជួប​មុខ​នៅ​កន្លែង​ខា​រ៉ាអូខេ​ដេញ​វាយ​បែក​ក្បាល

ភ្នំពេញ ៖ បុរសម្នាក់ទៅជួបស្រីស្នេហ៍នៅក្នុងខារ៉ាអូខេ(ឌីយ៉ាម៉ង់ធៀល) ត្រូវបានថៅកែជន​ជាតិចិនខឹងជំពាក់លុយអត់សង ពេលជួប​មុខបាន​ដេញ​វាយ​រហូតបែកក្បាល កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២ ខែតុលានៅមុខខារ៉ាអូខេឌីយ៉ាម៉ង់ធៀលតាមផ្លូវ១៧៣ក្នុង​ សង្កាត់​ទួលស្វាយ​ព្រៃ១ ខណ្ឌចំការមន។

ជនរងគ្រោះដែលជាអ្នកជំពាក់លុយអត់សងមានឈ្មោះ ទូច សំណាង ភេទប្រុស អាយុ3៥ឆ្នាំ ស្នាក់នៅផ្ទះជួលផ្លូវ 371 សង្កាត់ស្ទឹងមានជ័យ ខ​ណ្ឌ​មា​នជ័យ។ ជនបង្កជាជនជាតិចិន2នាក់ ក្នុងនោះម្នាក់ជាថៅកែលក់ដុំនិងរាយគ្រឿងអគ្គីសនីនៅអូឡាំពិច និងជាអ្នកម៉ៅការសំណង់​ខារ៉ាអូខេឌី​យ៉ា​ម៉ង់ធៀលទៀតផង ។

​​ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា កន្លងមកជនរងគ្រោះជំពាក់លុយថៅកែជនជាតិចិនចំនួន១៤០០ដុល្លាររយៈពេល​២ឆ្នាំមកហើយ ​នៅតែមិនព្រមសង ។ ទើបធ្វើឲ្យជន​ជាតិចិនខឹងដោយសារតែ ពេលដែលជួបជនរងគ្រោះលើកក្រោយជនរងគ្រោះមិនព្រមសង ក៏ ត្រូវបានថៅកែ​ជន​ជាតិ​ចិ​ននិយាយថាកុំឲ្យគាត់ជួបមុខទៀតបើជួបលើកក្រោយទៀតគាត់​ និងវ៉ៃហើយ ។ លុះដល់យប់កើតហេតុស្រាប់តែជនរងគ្រោះបានទៅជួប​ស្រីស្នេ​ហ៍​ នៅក្នុងខារ៉ាអូខេដែលថៅកែជនជាតិចិនជាអ្នកម៉ៅការសាងសង់ ធ្វើឲ្យថៅកែជនជាតិចិននិងមិត្តកភ្កិជាជនជាតិចិនម្នាក់ទៀតបាន​ដេញ​វា​យជន​ រងគ្រោះរហូតដល់មុខខារ៉ាអូខេអេកូ​ប្រតាយប្រតប់គ្នា ។ ត្រូវជនជាតិចិនវាយ​ជនរងគ្រោះបែកក្បាល ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនជន​ប​ង្ក​​និង​ជ​ន​ រងគ្រោះយកទៅដោះស្រាយនៅប៉ុស្តិ៍នគរបាលទួលស្វាយព្រៃទី១។

ក្រោយពេលកើតហេតុជនបង្កនិងជនរងគ្រោះចរចាគ្នាមិនត្រូវ ក៏បានបញ្ជូនទៅអធិការដ្ឋានខណ្ឌចំការមនដើម្បីដោះស្រាយបន្តទៀត ដោយសា​រ​ជ​​ន​រងគ្រោះទាមទារសំណងជិត៥០០០ដុល្លារ ហើយជនបង្កមិនព្រមសង ។ សមត្ថកិច្ចបញ្ជាក់ថារង់ចាំធ្វើការដោះ​ស្រាយបើសិនជាមិនត្រូវគ្នា​នឹង​ប​ ញ្ជូនជនរងគ្រោះនិងជនបង្កទៅតុលាការ ៕

2015_10_03_11_02_15 2015_10_03_11_02_15_1 2015_10_03_11_02_15_2 2015_10_03_11_02_15_3 2015_10_03_11_02_15_4

Loading...

Leave a Reply

Your email address will not be published. Required fields are marked *