ខឹងប្តីចោទមានសហាយ ប្រពន្ធ លោតសម្លាប់ខ្លួនពីលើផ្ទះជាន់ទី២ ស្លាប់ភ្លាមៗ

ភ្នំពេញ៖ ប្រជាពលរដ្ឋបាប្រាប់ថា នៅម៉ោង១១៖០០នាទីយប់ ថ្ងៃទី៦ ខែតុលាឆ្នាំ ២០១៥ មានករណីមនុស្សស្រីម្នាក់លោតពីលើផ្ទះសម្លាប់ខ្លួន បណ្តាលឲ្យស្លាប់ភ្លាមៗនៅចំណុចផ្ទះលេខ១២១ ជាន់ទីពីរ ផ្លូវ១៩២Z ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។

អ្នកជិតខាងបាននិយាយថា ជនរងគ្រោះដែលដាច់ចិត្តលោតពីលើផ្ទះសម្លាប់ខ្លួននោះ មានឈ្មោះ ឃិន រដ្ឋា ភេទស្រីអាយុ២៥ឆ្នាំ មុខរបរបុគ្គលិក ក្រុមហ៊ុនផែស្ងួតតេងឡាយ និងស្នាក់នៅផ្ទះជួល នៅកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើត នៅភូមិផ្លូវពោធិ៍វង្សឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិសាត់ ចំណែកប្តីរបស់ស្ត្រីរងគ្រោះ មានឈ្មោះ ផានី អាយុ៣០ឆ្នាំ បានរត់គេចខ្លួនបាត់ បន្ទាប់ពីប្រពន្ធស្លាប់។

បើតាមការប្រាប់ឲ្យដឹងពីអ្នកដែលរស់នៅជិតបន្ទប់ជួលនោះ បានប្រាប់ថា មុនកើតហេតុគឺជនរងគ្រោះ និងប្តីបានឈ្លោះប្រកែកគ្នា យ៉ាងខ្លាំងតាំងពីម៉ោង៧៖០០នាទីល្ងាច ថ្ងៃដដែលនោះ ដោយប្តីជនរងគ្រោះបានចោទថា ប្រពន្ធលួចមានប្រុសថ្មីក្បត់ខ្លួនតែជនរងគ្រោះបានប្រកែកថា មិនបានក្បត់ដូចពាក្យប្តីចោទនោះទេ ហើយការឈ្លោះប្រកែកគ្នា នោះកាន់តែខ្លាំងឡើងៗ និងអូសបន្លាយរហូតដល់ម៉ោងកើតហេតុ ស្រាប់តែជនរងគ្រោះ បានលោតពីលើផ្ទះបណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តងបន្ទាប់ពីឃើញប្រពន្ធរបស់ខ្លូន បានលោតសម្លាប់ខ្លួនហើយ ប្តីរូបនោះបានរត់គេចខ្លួនបាត់ភ្លាមៗផដែរ។

បន្ទាប់ពីលោតសម្លាប់ខ្លួនហើយ សពត្រូវបានដឹកទៅទុកនៅវត្តទឹកថ្លា ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៃព្រះពុទ្ធសាសនា ។

07-10-201559941

Loading...

Leave a Reply

Your email address will not be published. Required fields are marked *