ខឹងប្រពន្ធចាក់សាំងដុតម៉ូតូចោល បងថ្លៃចូលពន្លត់ឆាបឆេះពេញខ្លួនរបួសធ្ងន់

ខេត្តព្រៃវែង : ពេលព្រឹកថ្ងៃទី២៥ ខែវិច្ឆកា ២០១៦ មានករណីហិង្សាក្នុងគ្រួសារ នៅភូមិអង្វះ១០០ ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែងដោយជនសង្ស័យបានខឹងប្រពន្ធ ហើយយកសាំងចាក់ដុតម៉ូតូ ប៉ុន្តែបងថ្លែស្រីដែលនៅជិតនោះឃើញ ហើយចូលអន្តរាគមន៍បណ្តាលឲ្យភ្លើងឆាបឆេះរងរបួសជាទម្ងន់ ។

សមត្ថកិច្ចបានថ្លែងថាជនងបង្កឈ្មោះផុន សុខា ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ ។

ប្រភពបន្តថា ករណីនេះ កើតឡើងដោយមូលហេតុ ជនសង្ស័យខឹងប្រពន្ធ បានចាក់សាំងដុតម៉ូតូចោលនៅក្នុងផ្ទះ ធ្វើឲ្យមានអណ្តាតភ្លើងឆេះឡើង ពេលនោះឈ្មោះ ស៊ឹម សាគុណ ភេទស្រី អាយុ៣៩ឆ្នាំ ត្រូវជាបងថ្លៃ ស្ទុះចូលជួយទៅពន្លត់ ត្រូវភ្លើងឆាបឆេះបណ្តាលឲ្យរលាកពេញខ្លួន ។

ជនរងគ្រោះត្រូវបញ្ជូន ទៅមន្ទីរពេទ្យរាជធានីភ្នំពេញ ចំណែកជនបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួន នាំទៅកាន់អធិការនគរបាលស្រុកកំពង់ត្របែក ដើម្បីកសាងសំណុំរឿងតាមនិតិវិធី ៕

 

se d ee

Loading...