ខឹងប្រពន្ធរត់មកដេកផ្ទះម្តាយ ហើយចាប់រំលោភក្មួយស្រី ២ដង

ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីកុមារីអាយុ ១១ឆ្នាំម្នាក់ បានប្រាប់ម្ដាយថា យុវជនខាងលើត្រូវជាពូ បានចាប់រំលោភនាង បានសម្រេចចំនួន ២ដង នៅថ្ងៃបន្ទាប់គ្នា នាថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង ១០និង២០ នាទីយប់ នៅផ្ទះយាយ ក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ។

សមត្ថកិច្ចនគរបាល បានប្រាប់ឲ្យដឹងថា យុវជនសង្ស័យមានឈ្មោះ ប៉ែន សុធី អាយុ ២១ឆ្នាំ មានប្រពន្ធនិងកូន នៅភូមិអណ្តូងស្នាយ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ហើយចំណែកកុមារីរងគ្រោះ មានឈ្មោះ សសធ អាយុ ១១ឆ្នាំ។ មុនពេលកើតហេតុ នៅយប់ថ្ងៃទី១២ ខែសីហា ជនសង្ស័យបានខឹង ជាមួយប្រពន្ធ ហើយបានមកដេកផ្ទះម្តាយ នៅក្នុងភូមិកើតហេតុខាងលើហើយនៅយប់នោះ កុមារីរងគ្រោះ ក៏បានមកដេកលេង ជាមួយយាយ ដែលត្រូវជាម្តាយជនសង្ស័យ ខាងលើនេះដែរ។

លុះពេលយប់ឡើង ជនសង្ស័យក៏បាន ចាប់រំលោកក្មួយស្រីខ្លួនឯង បានសម្រេចម្តង ហើយនៅយប់ថ្ងៃទី១៣ ខែសីហា ក៏ចាប់រំលោភ បានសម្រេចម្តងទៀត។ ក្រោយពេលកើតហេតុ ថ្ងៃទី១៣ ខែសីហា កុមារីរងគ្រោះ ក៏បានប្រាប់ជីដូន និងម្តាយឲ្យដឹង ហើយក៏បាននាំគ្នា ប្តឹងសមត្ថកិច្ចនគរបាល ឲ្យចាប់ខ្លួនជនសង្ស័យ។ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ ជនសង្ស័យឈ្មោះ ប៉ែន សុធី ត្រូវសមត្ថកិច្ចចាប់ខ្លួន នៅក្នុងផ្ទះម្តាយ ក្នុងភូមិព្រៃខ្មែរ ហើយនាំយកមកសាកសួរ យកចម្លើយនៅក្នុង ប៉ុស្តិ៍នគរបាលរលាប្អៀរ។

ចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ខ្លួនមិនបានចាប់រំលោភ ស៊ីជម្រៅនោះទេ គឺគ្រាន់តែបាន ប្រើដៃលេងសើចតែប៉ុណ្ណោះ ប៉ុន្តែកុមារីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា ជនសង្ស័យ ចាប់រំលោភបានសម្រេច ២ដង គឺចេញទឹកដាក់ លើភ្លៅនាង។ សមត្ថកិច្ចនគរបាល បានកសាងសំណុំរឿង និងបញ្ជូនសង្ស័យ ទៅកាន់សាលាដំបូង ដើម្បីចាត់ការបន្ត តាមផ្លូវច្បាប់៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *