ខឹងប្អូនថ្លៃនិយាយលេងច្រើនទាញកាំបិតកាប់បណ្តាលឲ្យរងរបួសធ្ងន់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តស្ទឹងត្រែងៈ ជនសង្ស័យជាបុរសវ័យចំណាស់ម្នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនពាក់ព័ន្ធនឹងករណីហឹង្សាមានស្ថានទំងន់ទោសដោយជនសង្ស័យបានខឹងនិងប្អូនថ្លៃនិយាយលេងច្រើនហើយបានទាញកាំបិតខ្វែវកាប់ចំត្រង់គល់ក១កាំបិតបណ្តាលអោយរងរបួសធ្ងន់ធ្ងរ។

ករណីជម្លោះហឹង្សារវាងបងថ្លៃនិងប្អូនថ្លៃនោះបានកើតឡើងកាលពីម៉ោង១៨និង៣០នាទីព្រលប់ថ្ងៃទី២៦វិច្ឆកា២០១៧ស្ថិតនៅក្នុងភូមិកោះកីឃុំកោះស្នែងស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។

មន្ត្រីនគរបាលបានបន្តថាជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនោះឈ្មោះដូង រិនភេទប្រុសអាយុ៥៥ឆ្នាំមុខរបរកសិកររស់នៅភូមិកោះកីឃុំកោះស្នែងត្រូវជាបងថ្លៃរបស់ជនរងគ្រោះ៕លោកថាមូលហេតុដែលនាំអោយមានករណីហឹង្សានេះកើតឡើងគឺដោយសារតែ ប្អូនថ្លៃផឹកស្រាស្រវឹងហើយបាននិយាយលេងថាចង់បាញ់ក្បាលបងថ្លៃនិងចំពាមកៅស៊ូបងថ្លៃខឹងក៏ទាញកាំបិតខ្វែវកាប់ទៅលើប្អូនថ្លៃបណ្ដាលអោយត្រូវត្រង់ក រងរបួសធ្ងន់។

មន្ត្រីនគរបាលបានបញ្ជាក់ថាជនរងគ្រោះដែលជនសង្ស័យខាងលើកាប់អោយរងរបួសធ្ងន់ធ្ងរនោះឈ្មោះថៃ មៃ ភេទប្រុសអាយុ៤១ឆ្នាំត្រូវជាប្អូនថ្លៃមានទីលំនៅភូមិកោះកីឃុំកោះស្នែងរងរបួសត្រូវនិងកាំបិតខ្វែវត្រង់ករងរបួសធ្ងន់ធ្ងរ។

ក្រោយកើតហេតុកម្លាំងនគរបាលបាននាំខ្លួនជនសង្ស័យជាបងថ្លៃទៅកាន់អធិការនគរបាលស្រុកថាឡាបរិវ៉ាត់ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ចំណែកឯជនរងគ្រោះជាប្អូនថ្លៃត្រូវបានបងប្អូនសាច់ញាតិនាំទៅកាន់មន្ទីពេទ្យដើម្បីសង្គ្រោះជីវិតបន្ទាន់ ៕ ឡុងកាន់សំនៀង

Loading...