ខឹងសង្សារមានស្រីច្រើនជិះម៉ូតូលឿន ប៉ុនប៉ងបញ្ចប់ជីវិត

ភ្នំពេញ៖ នារីម្នាក់បានរងរបួសរលាត់ដៃជើង និងក្បាលហូរឈាម បន្ទាប់ពីជិះម៉ូតូលឿនជ្រុលទៅឡើងលើឃឿនម្តុំប៉ុស្តិ៍ចតុមុខ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹមអុរ ។

ស្ត្រីរងគ្រោះមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនោះឡើយ ។ មុនពេលកើតហេតុ ស្ត្រីរូបនេះបានបើកម៉ូតូយ៉ាងលឿនតាមផ្លូវព្រះស៊ីសុវត្ថិឆ្ពោះទៅវិមានឯករាជ្យ ហើយស្រាប់តែជ្រុលឡើងឃឿននៅម្តុំប៉ុស្តិ៍ចតុមុខ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦តែម្តង ។

បុរសម្នាក់ អះអាងថា ជា សង្សារនារីរូបនោះ បញ្ជាក់ថា មុនពេលកើតហេតុ គឺរូបគេ និងនាង(នារីរងគ្រោះ)បានឈ្លោះប្រកែកគ្មា ដោយសារនាងខឹងរូបគេ(មានស្រីថ្មី) ហើយនាងក៏បានជិះម៉ូតូចេញបម្រុងបុកឡានដើម្បីសម្លាប់ខ្លួន តែមិនទាន់បានបុកឡានផង ក៏ជ្រុលទៅបុកឃឿនបណ្តាលឲ្យដួលរងរបួសធ្ងន់ ។

ប្រភពបន្តថា បន្ទាប់ពីដឹងថា សង្សាររបស់គេបានជិះម៉ូតូដួល ហើយរងរបួសយ៉ាងដូច្នេះ រូបគេបានរត់មកមើលហើយយំអាណិតសង្សារជាពន់ពេក និងបានលើកដាក់ម៉ូតូដឹកទៅព្យាបាល ៕

se tt

Loading...