ខឹងឪពុកមាវាយប្អូន ទាញ់កាំបិតប័ុងតោកាប់៣កាំបិត រួចរត់គេចខ្លួនបាត់

ខេត្តកំពង់ចាម៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ​ដើម្បីសង្គ្រោះ បន្ទាប់ពីកើតជម្លោះពាក្យសម្តីអំឡុងពេលផឹកស៊ីជាមួយគ្នាជាមួយក្មួយប្រុសហើយឈានដល់ការទាញ់កាំបិតប័ុងតោកាប់៣កាំបិតរងរបួស ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅភូមិទី៨ ឃុំសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញឈ្មោះ ប៉ុស ម៉ៅ ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិ ឃុំ កើតហេតុខាងលើ បានទៅផឹកស៊ីនៅក្នុងភូមិទី៨ ជិតលំនៅឋានរបស់ខ្លួន ។ រហូតដល់ម៉ោងកើតហេតុ បុរសឈ្មោះ ប៉ុស ម៉ៅ ស្រវឹងយ៉ាងខ្លាំង បានចេញពីវង់ផឹក ដើរសំដៅមកផ្ទះ ។ ពេលមកដល់មុខផ្ទះ ប៉ុស ម៉ៅង មិនទាន់ចូលផ្ទះរបស់ខ្លួនទេ បែរជាទៅដើរចូលផ្ទះបងប្រុសរបស់ខ្លួន​ដែលនៅក្បែរនោះ ។

ប្រភពបន្តថា ពេលទៅដល់ភ្លាម ប៉ុស ម៉ៅ ឃើញក្មួយប្រុសនៅទីនោះ ក៏ទះ៣ដៃ (ទំនងជាទះលេង) ស្រាប់តែបងប្រុសរបស់ក្មួយនោះឈ្មោះ ប៊ុត ប៊ុននី អាយុ២២ឆ្នាំ ដែលនៅជិតនោះ ខឹងឪពុកមាខ្លួន ដែលវាយប្អូនគ្មានមូលហេតុ ក៏ទាញកាំបិតកាប់លើឪពុកមា ប៉ុស ម៉ៅ៣កាំបិតវិញ ចំគុម្ពត្រចៀកខាងឆ្វេង១កន្លែង ចំស្លាបប្រចៀវស្តាំ១កន្លែង និងក្រោយខ្នង១កន្លែង ។

បន្ទាប់មក ជនដៃដល់ ប៊ុត ប៊ុននី បានរត់គេចខ្លួនបាត់ ។ ចំែណកឪពុកមា ប៉ុស ម៉ៅ ត្រូវក្រុមគ្រួសារយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម ។

លោក ជា ធារិទ្ធ អធិការនគរបាលស្រុកកំពង់សៀម​បានឲ្យដឹងថា ក្រោយហេតុការណ៍នេះកើតឡើង សមត្ថកិច្ចបានតាមប្រមាញជនសង្ស័យទាំងយប់ រហូតដល់ព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ មិនទាន់ទទួលបានដំណឹងនៅឡើយទេ ៕ ស្រី ស

aes (5)

aes (2)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *