ខឹងឳពុកម្ដាយបង្ខំឲ្យរៀបការ នារីម្នាក់សម្រេចចិត្តលេបច្រាសដុសធ្មេញ៧ដើមចូលក្នុងពោះ

រឿងរ៉ាវគួរឲ្យហួសចិត្តមួយដែលនារីជនជាតិចិនម្នាក់បានលេបច្រាសដុសឆ្មេញអស់ ៧ដើមចូលទៅក្នុងពោះព្រោះរឿងឳពុកម្ដាយបង្ខំនាងឲ្យរៀបការជាមួយបុរសដែលនាងមិនស្រលាញ់។

រឿងហេតុបង្ខិតបង្ខំអោយរៀបការនេះ បានធ្វើឲ្យនាងមានភាពរកាំរកុះជាមួយនឹងម្ដាយរបស់នាងអស់រយៈពេល៦ខែ ដោយសារតែខឹងចិត្តនាងក៏បានសម្រេចចិត្តលេបវត្ថុរឹងចូលទៅក្នុងពោះក្រោយពេលឈ្លោះគ្នាជាម្ដាយម្ដងៗ។ ក្រោយដឹងរឿង នារីម្នាក់នេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗបន្ទាប់ពីនាងមានបញ្ហាស្ទះបំពង់ខ្យល់ ព្រោះតែបានលេបរបស់រឹងចូលទៅក្នុងពោះអស់រយៈពេល៦ខែមកហើយ។

គ្រូពេទ្យនាំគ្នាស្រឡាំងកាំភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយរកឃើញច្រាសដុសធ្មេញចំនួន ៧ដើមនៅក្នុងបំពង់ករបស់នាង។ យ៉ាងណាច្រាសដុសធ្មេញពីរដើមបានធ្លាក់ចូលទៅក្នុងពោះវៀនរបស់នាងហើយ ក្រុមគ្រូពេទ្យបានធ្វើការវះកាត់ភ្លាមៗដើម្បីយកច្រាសដុសធ្មេញទាំង៧ដើមនោះចេញពីបំពង់ក និង ពោះវៀនរបស់នាងជាបន្ទាន់៕

Loading...