ខឹង​ទិញ​ដី​មិន​ឲ្យ​លុយ​គ្រប់​ កាប់​៤​ពូថៅ​ប្រដៅ​កុំ​ឲ្យ​កុហក​ច្រើន​លើក​ពេក​

​ខេត្ត​ត្បូងឃ្មុំ៖ នាយ​រង​នគរបាល​ ប៉ុស្តិ៍​ម្នាក់​ ត្រូវ​ជនសង្ស័យ​លប​កាប់​ត្រូវ​ក្បាល ​ចំនួន​៤​កន្លែង​ បណ្តាល​ឲ្យ​រង​របួសធ្ងន់ ​ក្នុង​ខណៈ​ដែល​ជន​រង​គ្រោះ​កំពុង​អង្គុយ​ផឹកស៊ី​ ជាមួយ​មិត្ត​ភ័ក្តិ​។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​១៩​និង​១៥​នាទី​យប់​ ថ្ងៃ​ទី​២​ ខែមករា​ ឆ្នាំ​២០១៥​ ស្ថិត​នៅផ្ទះ​ចំការ​កាហ្វេ​កែវ​រមៀត​ ខាងកើត​ភូមិ​ចង្កំ​ទី​១​ ឃុំ​ទ​ន្លូ​ង​ ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​ ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ ឈ្មោះ​ វេ​ង​ ឈាន​ ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ​ ជា​អនុប្រធាន​នគរបាល​ប៉ុស្តិ៍​ការពារ​ព្រំដែន​គោក​កោះ​ថ្ម​ បាន​ផឹកស៊ី​ជាមួយ​នគរបាល​ធ្វើការ​ជាមួយ​នៅផ្ទះ​ចំការ​កាហ្វេ​កែវ​រមៀត​ខាងកើត​ភូមិ​ចង្កំ​ចម្ងាយ​ប្រហែល​៩០០​ម៉ែត្រ​ ។​
​ការ​ផឹកស៊ី​តាំងពី​ព្រលប់​រហូត​ដល់​វេលា​ម៉ោង​១៩​និង​១៥​នាទី​ ថ្ងៃ​ដដែល​ ស្រាប់តែ​មាន​បុរស​ម្នាក់​បាន​យក​ពូថៅ​លប​កាប់​ក្បាល​ឈ្មោះ​ វេ​ង​ ឈាន​ ចំនួន​៤​ពូថៅ​បណ្តាល​ឲ្យ​រង​របួស​ជា​ម្ង​ន់​ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ នៅ​មន្ទីរ​ប្រទេស​វៀតណាម​។​

​លោក​វរសេនីយ៍ត្រី​ ប៉េង​ អេ​ង​ហាក់​ អធិការ​នគរបាល​ស្រុក​មេមត់​បាន​ឲ្យ​ដឹង​ថា​ ពេល​កើតហេតុ​ភ្លាម​ កម្លាំង​ នគរបាល​ដែល​នៅ​កន្លែង​កើតហេតុ​(​អ្នក​ផឹកស៊ី​ជាមួយ​)​ បាន​នាំ​គ្នា​រត់​ដេញ​តាម​ជនសង្ស័យ​ប្រផាប់​ប្រ​ផី​ង​ទើប​ចាប់​បាន​ ។​

​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ​ មិន​ ម៉ាច​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ចង្កំ​ទី​១​ ឃុំ​ទ​ន្លូ​ង​ ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​ បាន​ឲ្យ​ដឹង​ថា​ មូលហេតុ​ដែល​ខ្លួន​កាប់​ជន​រង​គ្រោះ​នេះ​ ព្រោះ​ខឹង​នឹង​ឈ្មោះ​វេ​ង​ ឈាន​ ទិញ​ដី​របស់​ខ្លួន​ មិន​ឲ្យ​លុយ​គ្រប់​ចំនួន​ ដោយ​គេ​(​ជន​រង​គ្រោះ​)​កុហក​ថា​ ចាំ​ថ្ងៃនេះ​ ថ្ងៃ​នោះ​ ។​ ដោយ​ទ្រាំ​ការ​កុហក​ច្រើន​ដង​ពេក​ ខ្លួន​(​ជនសង្ស័យ​)​ ក៏​យក​ពូថៅ​មក​កាប់​ឈ្មោះ​ វេ​ង​ ឈាន​ តែ​ម្តង​ដើម្បី​បន្ធូរ​កំហឹង​ ។​
​លោក​ចត់​ សុខ​កៅ​ នាយការិយាល័យ​នគរបាល​កម្រិត​ធ្ងន់​ខេត្ត​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ មិន​ ម៉ាច​ ត្រូវ​ចាប់ខ្លួន​ រួម​ជាមួយ​វត្ថុ​តាង​ពូថៅ​ ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី​ ៕​ សុ​.​ ភ័​ណ្ឌ​

IMG-20150103-WA0014

Loading...

Leave a Reply

Your email address will not be published. Required fields are marked *