ខឹង​ប្រពន្ធ​មិន​ឲ្យ​ទៅ​ហូប​ការ​ ចាក់​ ៣​កាំបិត​ ស្លាប់​នៅ​ក្រោមផ្ទះ​ ហើយ​សម្លាប់​ខ្លួនឯង​

ខេត្តព្រះវិហារ​ ៖​ អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ឈាន​ដល់​ចាក់​ប្រពន្ធ​ខ្លួនឯង​ ចំនួន​ ៣​ កូនកាំបិត​ស្នៀត​ ដែល​មានមុខ​ស្រួច​ បណ្ដាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ ស្លាប់​បាត់បង់​ជីវិត​ នៅ​នឹង​កន្លែង​ យ៉ាង​អាណោចអាធ័ម​ កាលពី​វេលា​ម៉ោង​ ៨​និង​៤៥​ នាទី​ព្រឹក​ ថ្ងៃ​ទី​ ២៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ភូមិ​គូលែន​ត្បូង​ ឃុំ​គូលែន​ត្បូង​ ស្រុក​គូលែន​ ខេត្តព្រះវិហារ​ ដោយសារ​ជន​ដៃដល់​ជា​ប្ដី​ ស្រវឹងស្រា​ជោកជាំ​ ហើយ​បាន​ចាក់​ខ្លួនឯង​ ធ្លាយ​ពោះវៀន​មួយ​ទ្រេល​។​

 

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជន​ដៃដល់​ជា​ប្ដី​ឈ្មោះ​ ហួ​ន​ ហោ​ត​ អាយុ​ ៤៦​ឆ្នាំ​ មុខរបរ​កសិករ​ បាន​ចាក់​សម្លាប់​ប្រពន្ធ​ខ្លួនឯង​ ចំនួន​ ៣​កាំបិត​មុខស្រួច​ ចំ​មុខ​ចំនួន​១​ កាំបិត​ និង​ ២​កាំបិត​ទៀត​ ចំ​ក្រោម​ឆ្អឹងជំនី​ ទាំង​សងខាង​។​ ស្ដ្រី​រង​គ្រោះ​ឈ្មោះ​ ទ្បា​យ​ លាង​ អាយុ​ ៤៦​ឆ្នាំ​ បាន​ស្លាប់​បាត់បង់​ជីវិត​ នៅ​ក្រោមផ្ទះ​របស់​ខ្លួន​ ស្ថិត​នៅ​ភូមិ​ គូលែន​ត្បូង​ ចំណែក​ជន​ដៃដល់​ ដែល​ខ្លាច​ជាប់គុក​ បាន​ប៉ង​ចាក់​សម្លាប់​ខ្លួនឯង​ តាម​ក្រោយ​ បណ្តាល​ឲ្យ​ ធ្លាយ​ពោះវៀន​ មួយ​ទ្រេល​។​

 

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ អំពើ​ឃាតកម្ម​ ក្នុង​គ្រួសារ​ខាងលើ​ កើត​ទ្បើ​ង​ដោយសារ​ មានការ​ប្រកែក​ តឹង​សរសៃ​.​ក​ រវាង​ប្ដី​និង​ប្រពន្ធ​ ខណៈ​ដែល​ជន​ដៃដល់​ ជា​ប្ដី​ស្រវឹងស្រា​ជោកជាំ​ ហើយ​សុំ​ប្រពន្ធ​ ទៅ​ចូលរួម​មង្គលការ​ បងប្អូន​ជីដូនមួយ​ នៅ​ភូមិ​គូលែន​ជើង​ ប៉ុន្តែ​ប្រពន្ធ​មិន​ឲ្យ​ទៅ​។​ ខណៈ​ពេល​នោះ​ ជន​ដៃដល់​បាន​ផ្ទុះ​កំហឹង​ ក៏​យក​កូនកាំបិត​ស្នៀត​ ដែល​មានមុខ​ស្រួច​ ទៅ​លប​ចាក់​ត្រូវ​ខ្នង​ ជន​រង​គ្រោះ​ចំនួន​ ៣​កាំបិត​ បណ្ដាល​ឲ្យ​ដួល​ស្លាប់​ ភ្លាមៗ​នៅ​នឹង​កន្លែង​។​

 

បន្ទាប់​ពី​ចាក់​ប្រពន្ធ​ខ្លួនឯង​ ស្លាប់​នៅ​នឹង​កន្លែង​រួច​មក​ ជន​ដៃដល់​ជា​ប្ដី​ បាន​ប៉ុនប៉ង​ចាក់​សម្លាប់​ខ្លួនឯង​ តាម​ក្រោយ​ចំនួន​១​ កាំបិត​ ចំ​ក្រោម​ឆ្អឹងជំនី​ខាងស្ដាំ​ បណ្ដាល​ឲ្យ​ធ្លាយ​ពោះវៀន​ ទាំងអស់​ចេញ​មក​ក្រៅ​ ឃើញ​ដូច្នោះ​អ្នក​ភូមិ​ បាន​នាំ​គ្នា​បញ្ជូន​ទៅ​សង្គ្រោះ​ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ ហើយ​ជន​ដៃដល់​ មិនដឹង​ថា​ ស្លាប់​ឫ​រស់​នៅឡើយ​ទេ​ ព្រោះ​ស្ថានភាព​ធ្ងន់ធ្ងរ​ ហើយ​គ្រួសារ​មួយ​នេះ​ មានកូន​ប្រុស​ស្រី​ចំនួន​ ៤​នាក់​៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *