ខឹង​ស្រី​ស្នេហ៍​មិន​លើក​ទូរស័ព្ទ​ តូចចិត្តរ​ត់ទៅ​ចងក​សម្លាប់​ខ្លួន​ នៅ​ក្រោម​ដើម​ស្វាយ​

ខេត្តកណ្តាល​ ៖​ ដោយសារ​ខឹង​ស្រី​ស្នេហ៍​ មិន​លើក​ទូរស័ព្ទ​ សាសង​គ្នា​ ក្នុង​ពេល​នឹករលឹក​ យុវជន​ឈាមរាវ​ម្នាក់​ បាន​ធ្វើ​អត្តឃាត​ ដោយ​ចងក​សម្លាប់​ខ្លួន​ ត្រូវ​ម្តាយ​ប្រទះ​ឃើញ​ស្លាប់​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​ម៉ោង​ ៦​និង​៤០​ នាទី​ ព្រឹក​ថ្ងៃ​ទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ក្រោម​ ដើម​ស្វាយ​ខាងក្រោយ​ ផ្ទះ​ជន​រង​គ្រោះ​ ភូមិ​កំពង់​ពោធិ​ឃុំ​កំពង់​ភ្នំ​ ស្រុក​លើក​ដែក​ ខេត្តកណ្តាល​។

 

​ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ សុខ​ ចាន់​រី​ ភេទ​ប្រុស​ អាយុ​ ២១​ ឆ្នាំ​ មានមុខរ​បរជា​កសិករ​ រស់នៅ​ក្នុងភូមិ​ ឃុំ​កើតហេតុ​ខាងលើ​។​ កាលពី​ល្ងាច​ មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ បាន​ទូរស័ព្ទ​ ទៅ​កាន់​សង្សារ​របស់​គេ​ ក្នុង​គោលបំណង​ ទំនាក់ទំនង​ស្នេហា​និង​គ្នា​ ប៉ុន្តែ​មិនដឹង​ជា​ នារី​ជា​សង្សារ​នោះ​ បែកចិត្ត​មាន​ថ្មី​ ឬ​មួយ​យ៉ាងណា​នោះ​ទេ​ បែរជា​មិន​លើក​ទូរស័ព្ទ​ ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ ច្រឡោតខឹង​និង​សង្សារ​ រួច​ហើយ​បាន​បិត​ទូរ​សព្ទ័​។

 

​ បន្ទាប់​មក​ជន​រង​គ្រោះ​ បាន​ដើរទៅ​ខាងក្រោយ​ផ្ទះ​បាត់​ លុះ​ព្រឹក​ឡើង​ ទើប​ម្តាយ​បាត់​កូន​ មិនឃើញ​នៅផ្ទះ​ ក៏​បាន​ដើរ​រក​មើល​ លុះ​ទៅ​ដល់​ចំណុច​កើតហេតុ​ ខាងក្រោយ​ផ្ទះ​ ស្រាប់តែ​ប្រទះ​ឃើញ​កូន​ ចងក​សម្លាប់​ខ្លួន​ ស្លាប់​បាត់​ទៅ​ហើយ​។​ គេ​ពុំ​បាន​បញ្ជាក់​ អត្តសញ្ញាណ​ស្ត្រី​ជា​សង្សារ​ថា​ ឈ្មោះ​អ្វី​នោះ​ទេ​ ហើយ​ក្រោយ​ពេល​ ពិនិត្យ​សាកសព​ សមត្ថកិច្ច​ បាន​សន្និដ្ឋាន​ថា​ ជន​រង​គ្រោះ​ ពិតជា​បាន​ចងក​ សម្លាប់​ខ្លួន​ពិតប្រាកដ​មែន​៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *