ខុនដូ ឆាយណា ខនស្ត្រាក់សិន ហ្វ័ត អេនជីនារីង ឌីវសិន ខប អិលធីឌី បំផ្លាញផ្លូវ និងបង្កការកកស្ទះរាល់ថ្ងៃ តែសមត្ថកិច្ច មិនខ្វល់

ភ្នំពេញ ៖ ខុនដូ ឆាយណា ខនស្ត្រាក់សិន ហ្វ័ត អេនជីនារីង ឌីវសិន ខប អិលធីឌី(CHINA CONTRUCTION FOURTH ENGINEERING DIVISION CORP. LTD) ដែលមានទីតាំងស្ថិតបណ្តោយផ្លូវ នរោត្តម សង្កាត់ទន្លេបាក់ ខណ្ខចំការមន រាជធានីភ្នំពេញ បានយកចិញ្ចើមផ្លូវទាំងសងខាង ផ្ទុកសម្ភារៈសំណង់មានដែក, ខ្សាច់និង ជាចំណតរថយន្ត ក្រឡុកស៊ីម៉ង់ធំៗ។ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមបណ្តោយផ្លូវនេះបាននិយាយថា ខុនដូ គឺធ្វើយមានការកកស្ទះចរាចរណ៍ ជារៀងរាល់ថ្ងៃ មិនថាពេលណានោះទេ ព្រោះ នៅមុខខុនដូ ខាងលើមានរថយន្ត ក្រឡុកស៊ីម៉ង់ និងដឹកខ្សាច់ ចតជាច្រើន។

ប្រភពពីប្រជាពលរដ្ឋបន្តថា ខុនដូ ខាងលើ ពិតជាបំផ្លាញផ្លូវពិតប្រាកដមែន ព្រោះ មានទឹក ដែលហូរចេញពីរថយន្តដឹកខ្សាច់ បង្ហូរមកលើផ្លូវ។ ចំណែកសាលាខណ្ឌចំការមន និងសាលារាជធានីភ្នំពេញ មិនដឹងទទួលបានផលអ្វីខ្លះពីខុនដូនេះទេ បានជាមើលមិនឃើញពីផលប៉ះពាល់ដល់ សម្បត្តិសាធារណៈ និងបង្កការកកស្ទះខ្លាំងជារៀងរាល់ថ្ងៃបែបនេះក៏ដោយ។

ប្រជាពលរដ្ឋសែលធ្វើដំណារតាមបណ្តោយផ្លូវនរោត្តម ជិតដល់ស្ពានអាកាស ក្បាលថ្នល់ សំណូម ពរឲ្យអាជ្ញាធរពាក់ព័ន្ធជួយពិនិត្យមើលផង ព្រោះខុនដូ (CHINA CONTRUCTION FOURTH ENGINEERING DIVISION CORP. LTD) ពិតជាធ្វើខូចសម្បត្តិ សាធារណៈ ពិតប្រាកដមែន ៕

Loading...