ខូចខាតទាំងខ្លួនប្រាណ អស់ទាំងទ្រព្យព្រោះល្បិចអតីតប្តីកំហូច

ភ្នំពេញ៖ នារីរូបស្រស់ម្នាក់ត្រូវបុរសអតីតជាប្តីប្រើល្បិចហៅទៅដេកជាមួយនៅក្នុងផ្ទះសំណាក់យីហោ(បឹងឈូក)ហើយបានសម្លុតយកសម្ភារមួយចំនួនបើគិតជាប្រាក់អស់ជិត៣០០ដុល្លារ កាលពីវេលាម៉ោង១និង០០នាទីយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងផ្ទះសំណាក់យីហោ បឹងឈូក សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ ប.ល.ហ. អាយុ១៧ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅម្តុំទួលសង្កែ និងមានស្រុកកំណើតស្រុកបារាយខេត្តកំពង់ធំ។ ចំណែកបុរសដែលជាសង្សារនោះមានឈ្មោះ បូ ណា អាយុ២៥ឆ្នាំ ស្នាក់នៅជិតកន្លែងកើតហេតុ និងមានស្រុកកំណើតខេត្តព្រៃវែង។

តាមការរៀបរាប់របស់នារិរងគ្រោះបានអោយដឹងថា រូបនាងនិងបរស់ខាងលើបានរួមរស់ប្តីប្រពន្ធនៅជាមួយគ្នារយះពេល២ឆ្នាំមកហើយៗបានកូន១ទៀតផង ប៉ុន្តែពួកគេពុំបានរៀបការទេ ក្រោយមកមានការរកាំរកូសតិចតួច ទើបពួកគេបែកផ្លូវគ្នាមកធ្វើការនៅភ្នំពេញ ហើយរយះពេល២ទៅ៣ថ្ងៃមុនពេលកើតហេតុ បុរសជាប្តីនោះបានទូរស័ព្ទណាត់នាងអោយមកជួបនៅផ្ទះសំណាក់ខាងលើ ដោយប្រាប់ថា អោយលុយនាងចាយ ទើបនាងសុខចិត្តទៅជួបហើយដោយមនោសញ្ចេតនាធ្លាប់ជាប្តីប្រពន្ធពីមុនមកផង ក៏សំរេចចិត្តដេកជាមួយទៅ ។

ប្រភពបន្តថា លុះដល់ថ្ងៃទី២៦ វេលាម៉ោង១និង១០នាទីរសៀល នាងបានប្រាប់ទៅបុរសអតីតប្តីនេះថា ឯណាលុយថាអោយខ្ញុំៗដល់ម៉ោងទៅផ្ទះវិញហើយ ពេលនោះបុរសជាសង្សារបានឆ្លើយថា គ្មានលុយអោយទេ ហើយថែមទាំងគំរាមនាងឲ្យដោះខ្សែក ចិញ្ចៀន និងទូរស័ព្ទដៃប្រគល់ឲ្យរូបគេទៀតផង មុននឹងនាងចង់ទៅណា ក៏ទៅចុះ ។

នារីរងគ្រោះបន្តប្រាប់សមត្ថកិច្ចទៀតថា ភ្លាមនោះ បុរសអតីតជាប្តីរូបនេះបានធ្វើសកម្មភាពដោះយកខែ្សក១ខែ្ស ចិញ្ចៀន១វង់ និងទូរស័ព្ទដៃ២គ្រឿងសរុបជាប្រាកអស់ជិត៣០០ដុល្លារ រួចគេចខ្លួនបាត់ ។ ក្រោយមកនាងបានដើរកបុរសនោះមិនឃើញ ទើបដល់ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ រូបនាងបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ដើម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍ចាប់អតីតប្តីរបស់នាងមកផ្តន្ទាទោសតាមច្បាប់ ៕

re

Loading...