ខេត្តបន្ទាយមានជ័យបើកយុទ្ធនាការពង្រឹងសន្តិសុខទូទាំងស្រុក ក្រុងទាំង៩

ខេត្តបន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យត្រូវគេមើលឃើញថា បានបើកយុទ្ធនាការពង្រឹងសន្តិសុខ ទូទាំងស្រុកក្រុទាំង៩ ដឹកនាំកម្លាំងនគរបាលផ្ទាល់ដោយលោកឧត្តមសេនីយ៍ ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមាជ័យ ក្រោយ ដើម្បីបង្ការទប់ស្កាត់ និងប្រឆាំងបទល្មើស គ្រប់ប្រភេទ ចូលរួមលើកកំពស់សន្តិសុខសុវត្ថិភាពជូនពលរដ្ឋនិងមានបរិយាកាសសង្គមប្រសើរឡើងទន្ទឹមដែលប្រទេសកម្ពុជាគ្រោងនឹងរៀបចំបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០១៧ និងបោះឆោ្នតតជ្រើរើសតំណាងរាស្រ្តឆ្នាំ២០១៨ ខាងមុខនេះផងដែរ ។

យុទ្ធនាការពង្រឹងសន្តិសុខពីណាក់កងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យត្រូវគេមើលឃើញថា បន្ទាប់ពីមានការអំពាវនាវពីថ្នាក់ដឹកនាំ ដល់កងកម្លាំងគ្រប់ប្រភេទត្រូវបើក យុទ្ធនាការពង្រឹងសន្តិសុខឡើងវិញ គ្រាដែលរយៈពេលកន្លងទៅថ្មីនេះ មានអំពើឃាតកម្មកើតឡើងជាបន្តបន្ទាប់ និងមានអំពើហិង្សាកើតឡើង នៅក្នុងពិភពលោកនោះផងដែរ។

ប្រតិបត្តិការពង្រឹងសន្តិសុខនៅខេត្តបន្ទាយមានជ័យត្រូវគេមើលឃើញថាបានធ្វើឡើងមានរយៈពេល១យប់ទល់ភ្លឺចាប់ផ្តើមកាលពីវេលាម៉ោង១២យប់ អធ្រាត្រថ្ងៃទី១៨ ខែកក្កដា រហូតដល់ព្រឹកទាបភ្លឺថ្ងៃទី១៩ខែកក្ដា ឆ្នាំ២០១៦។

កម្លាំងនគរបាលដាក់ពង្រាយតាមផ្លូវសំខាន់ៗជាច្រើនគោលដៅ ក្នុងស្រុកក្រុងទាំង៩ ដើម្បីធ្វើការត្រួតពិនិត្យរាល់អ្នកធ្វើដំណើរតាមមធ្យោបាយគ្រប់ប្រភេទ ។ ក្នុងនោះកម្លាំងនគរបាលក៏បានឆែកឆេររកឃើញបុរស២នាក់ ធ្វើដំណើរតាមម៉ូតូបានដាក់កាំបិតក្នុងកែបម៉ូតូចំនួន២ដើម ក្នុងគោលបំណងមិនល្អអ្វីមួយ សមត្ថកិច្ចក៏បានដកហូតកាំបិតទាំង២ដើមនោះយកមករក្សាទុក ដើម្បីបញ្ចៀសកុំឱ្យបុរស២នាក់នោះ យកកាំបិតទៅប្រព្រឹត្តបទល្មើសខុសច្បាប់ ហើយមិនបានឃាត់ខ្លួននោះទេ គ្រាន់តែធ្វើការអប់រំ ពួកគេនិងឱ្យធ្វើកិច្ចសន្យា ដោះលែងទៅផ្ទះវិញ៕ ពាយព្យ

abc (10)

abc (9)

abc (8)

abc (7)

abc (6)

abc (5)

abc (4)

abc (4)

abc (3)

abc (3)

abc (2)

abc (2)

abc (1)

abc (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *