ខេត្តបន្ទាយមានជ័យ​ក្នុង​មួយ​ថ្ងៃ​មនុស្ស​២​នាក់​ស្លាប់​និង​២​នាក់​ទៀត​រង​របួសធ្ងន់​ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ផ្សេង​គ្នា​

​ខេត្តបន្ទាយមានជ័យ​៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ស្លាប់​ចំនួន​២​នាក់​និង​ទទួល​រង​របួសធ្ងន់​២​នាក់​ ដោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​២​ករណី​ដាច់​ដោយឡែក​ពី​គ្នា​ក្នុង​តែ​ថ្ងៃ​តែ​មួយ​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នៅ​ស្រុក​ព្រះនេត្រព្រះ​និង​ក្រុង​សិរី​ សោភ័ណ​ កាលពី​ល្ងាច​ថ្ងៃ​ទី​២២​ ខែធ្នូ​ឆ្នាំ​២០១៤​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​និង​ លេខ​៦​។​

​ករណី​ទី​១​ បើ​តាម​ប្រភព​ព័ត៌មាន​ពី​នាយ​ផ្នែក​នគរបាល​ចរាច​ស្រុក​ព្រះនេត្រព្រះ​ លោក​ ភ្លឹង​ វិចិត្រ​ ប្រាប់​ឱ្យ​ដឹង​ថា​៖​កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០១៤​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ត្រង់​ចំណុច​ភូមិ​រហាល​ ឃុំ​រហាល​គឺ​មាន​រថយន្ត​កាម​រី​ពណ៌​ ប្រផេះ​ ស៊េរី​ឆ្នាំ​១៩៩៣​ ពាក់​ស្លាក​លេខ​២E៣១២០​ បាន​បើក​ប្រជែង​រថយន្ត​ធំ​ ក្នុង​ល្បឿន​ លឿន​ហើយ​ជ្រុល​ទៅ​បុក​ទៅ​បុក​ត្រាក់ទ័រ​សណ្តោង​រ៉ឺ​ម៉ក​បើកបរ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​។​រំពេច​ធ្វើ​ឱ្យ​រថយន្ត​កាម​រី​និង​ត្រាក់ទ័រ​រេ​ឈប់​ពេញ​ផ្លូវ​ ដោយ​រវាង​អ្នក​បើករថយន្ត​និង​ត្រាក់ទ័រ​គ្មាន​នរណា​ ទទួល​រង​របួស​នោះ​ទេ​នៅ​ពេល​នោះ​ពួក​គេ​រវល់​ប្រកែក​ជជែក​គ្នា​រកខុសរកត្រូវ​រៀងៗ​ខ្លួន​។​

លុះ​បន្តិច​ក្រោយមក​ស្រាប់តែ​មាន​ម៉ូតូ​១​គ្រឿង​ជិះ​ឌុ​ប​គ្នា​មាន​គ្នា​២​នាក់​បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​មើល​មិនឃើញ​ត្រាក់ទ័រ​នៅ​ពីមុខ​ក៏​ជ្រុល​ទៅ​បុក​រ៉ឺ​ម៉ក​ត្រាក់ទ័រ​បណ្តាល​ឱ្យ​អ្នក​បើក​ម៉ូតូ​ស្លាប់​មួយ​រំពេច​នៅ​កន្លែង​កើតហេតុ​រីឯ​អ្នក​រួម​ដំណើរ​ទទួល​រង​របួសធ្ងន់​។​ជន​រង​គ្រោះ​ បន្ទាប់​មក​ត្រូវ​បាន​គេ​ដឹក​បញ្ជូន​សង្គ្រោះ​ជីវិត​នៅ​មន្ទីរពេទ្យ​។​នៅ​ពេល​ឃើញ​ហេតុការណ៍​បែប​ នេះ​អ្នក​បើករថយន្ត​កាម​រី​និង​អ្នក​បើក​ត្រាក់ទ័រ​ឈប់​ប្រកែក​គ្នា​ក៏​នាំ​គ្នា​រត់គេច​បាត់​អស់​រៀងៗ​ខ្លួន​។​

​លោក​ ភ្លឹង​ វិចិត្រ​ នាយ​ផ្នែក​នគរបាល​ចរាច​ស្រុក​ព្រះនេត្រព្រះ​បាន​ប្រាប់​ដឹង​ទៀត​ថា​៖​ ជន​រង​គ្រោះ​ស្លាប់​មានឈ្មោះ​ រឿង​ រ៉​ន​ ភេទ​ប្រុស​ អាយុ​៥៧​ឆ្នាំ​ រស់នៅ​ភូមិ​ទេព​កោ​សារ​ ឃុំ​ រហាល​ ស្រុក​ព្រះនេត្រព្រះ​ ចំណែក​អ្នក​រង​របួស​មានឈ្មោះ​មាឃ​ ឈឿ​ត​ ភេទ​ប្រុស​ អាយុ​៥៨​ ឆ្នាំ​រស់នៅ​ភូមិ​ពពេល​ ឃុំ​រហាល​ ស្រុក​ព្រះនេត្រព្រះ​ ។​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ ស៊េរី​ឆ្នាំ​២០០៥​ពណ៌​ ខ្មៅ​ ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ​១​ D​ ៩៣៥៤​ ម៉ូតូ​រង​ការ​ខូចខាត​ធ្ងន់​ ធ្ង​រ​។​

សាកសព​ជន​រង​គ្រោះ​បន្ទាប់​មក​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ ប្រពៃណី​ ចំណែក​វត្ថុ​តាង​រថយន្ត​ កាម​រី​ ត្រាក់ទ័រ​ និង​ម៉ូតូ​ជន​រង​គ្រោះ​សរុប​ទាំង​៣​គ្រឿង​ត្រូវ​ បាន​សមត្ថកិច្ច​អូស​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ​។​

​ករណី​ទី​២​ គ្រោះថ្នាក់​ចរាចរណ៍​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ត្រង់​ចំណុច​ភូមិ​ទឹកថ្លា​ សង្កាត់​ទឹកថ្លា​ ក្រុង​សិរី​សោភ័ណ​ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​។​

បើ​តាម​ការ​ បញ្ជាក់​ពី​លោក​វរសេនីយ៍ត្រី​ សួន​ នី​ប៉ូ​ នាយ​រង​ការិយាល័យ​ចរាចរណ៍​ខេត្ត​ឱ្យ​ដឹង​ថា​៖​ មាន​ប្តី​ប្រពន្ធ​ពីរ​នាក់​ជិះ​ម៉ូតូឌុប​គ្នា​បាន​បើកបរ​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត​ហើយ​គេ​សង្ស័យ​បុក​គោ​យន្ត​កន្ត្រៃ​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​ខ្ទាត​បោក​ក្បាល​និង​ផ្លូវជាតិ​បែកក្បាល​ស្លាប់​អ្នក​ បើក​ម៉ូតូ​ដែល​ជា​ប្តី​ ចំណែក​ប្រពន្ធ​ទទួល​រង​របួសធ្ងន់​។

​នៅ​ពេល​ កើតហេតុ​អ្នក​បើក​ គោ​យន្ត​មិន​ឈប់​នោះ​ទេ​បាន​បើក​គោ​យន្ត​គេច​បាត់​។​ក្រោយ​ពី​កើត​ ហេតុ​ នគរបាល​ចរាចរណ៍​ ខេត្ត​បាន​ទៅ​ដល់ទី​កន្លែង​គ្រោះថ្នាក់​ ហើយ​ដឹក​អ្នក​រង​របួស​បញ្ជូន​ ទៅ​កាន់​មន្ទីរពេទ្យ​។​ចំណែក​សាកសព​បុ​រ​ជា​ប្តី​សមត្ថកិច្ច​ទំនាក់ទំនង​ក្រុម​គ្រួសា​មក​ទទួល​ យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

ជន​រង​គ្រោះ​ស្លាប់​មានឈ្មោះ​ ញៀន​ សាន​ អាយុ​២៦​ឆ្នាំ​ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ រង​របួស​ឈ្មោះ​ ពៅ​ អាយុ​២៣​ឆ្នាំ​ គ្រួសារ​នេះ​ រស់នៅ​ ភូមិ​ថ្ម​សិន​ សង្កាត់​និមិត្ត​ ក្រុង​ប៉ោយ​ប៉ែ​ត​។​បើកបរ​ម៉ូតូ​ហុងដា​ ម៉ាក​វេ​វ​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ​១F៨៩០៥៕

 

IMG_7413

Loading...

Leave a Reply

Your email address will not be published. Required fields are marked *