ខេត្តបន្ទាយមានជ័យ​មួយ​ថ្ងៃ​ស្លាប់​៤​នាក់​រង​បួស​ធ្ងន់​៣​នាក់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​

​ខេត្តបន្ទាយមានជ័យ​៖​ ខេត្តបន្ទាយមានជ័យ​ក្នុង​រយៈពេល​១​ថ្ងៃ​បណ្តាល​ឱ្យ​មនុស្ស​ចំនួន​៥​នាក់​បាន​ស្លាប់​និង​២​នាក់​ទៀត​ ទទួល​រង​របួសធ្ងន់​ដោយ​ជួប​នូវ​គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ដាច់​ដោយឡែក​ពី​គ្នា​នៅ​ក្រុង​សិរី​សោភ័ណ​និង​ ស្រុក​ម៉ា​ឡៃ​កាលពី​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៤​ ។​

​ករណី​ទី​១,​ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្រុង​សិរី​សោភ័ណ​កាល​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​ ២៩​ខែធ្នូ​ ឆ្នាំ​២០១៤​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ខាងលិច​ស្រះ​ដើម​អំពិល​ចម្ងាយ​១៥០​ម៉ែត្រ​ ស្ថិត​ក្នុងភូមិ​ ទឹកថ្លា​ សង្កាត់​ទឹកថ្លា​ កើតឡើង​រវាង​រថយន្ត​ម៉ាក​តូ​យូ​តា​មា​ការី​ បុក​ជាមួយ​ រថ​ដឹក​ផ្ទុកទំនិញ​ធុន​ធំ​បណ្តាល​ ឱ្យ​អ្នក​បើករថយន្ត​កាម​រី​និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​មាន​គ្នា​២​នាក់​ទទួល​រង​របួសធ្ងន់​គាប​ជាប់​នៅ​ក្នុង​ រថយន្ត​ ។​ជន​រង​គ្រោះ​ទាំង​២​នាក់​បន្ទាប់​មក​ត្រូវ​បាន​សមត្ថកិច្ច​គាស់​ចេញពី​រថយន្ត​ហើយ​ដឹក​ បញ្ជូន​ តាម​ រថយន្ត​ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​យក​ទៅ​សង្គ្រោះ​ជីវិត​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​សិរី​សោភ័ណ​។​លុះ​មក​ដល់​ មន្ទីរពេទ្យ​អ្នក​រួម​ដំណើរ​ម្នាក់​បាន​ដាច់ខ្យល់​ស្លាប់​តែ​ម្តង​។​

​លោក​វរសេនីយ៍ត្រី​ តោ​ សារូ​ នាយ​ផ្នែក​នៃ​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ត​ បានឱ្យ​ដឹង​ថា​៖​ មុន​ពេល​កើតហេតុ​មាន​រថយន្ត​១​គ្រឿង​ម៉ាក​តូ​យូ​តា​ម៉ាក​កាម​រី​ពណ៌​ស​ ពាក់​ស្លាក​លេខ​ បាត់ដំបង​ 2A.1040​ ។ ​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ នៅ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ រថយន្ត​កាម​រី​នោះ​ បាន​បើក​ប្រជែង​ រថយន្ត​ធុន​តូច​១​ គ្រឿង​ទៀត​ ។​ទន្ទឹម​នោះ​ ស្រាប់តែ​ មាន​រថយន្ត​ ធុន​ធំ​ម៉ាក​ហ្វុ​យ​ហ្សូ​ ពណ៌​ស​ ខៀវ​ ពាក់​ស្លាក​លេខ​ស្វាយ​រៀង​3A.0531​ ដែល​កំពុង​ ធ្វើ​ដំណើរ​ ក្នុង​ទិស​ដៅ​ ច្រាសទិស​គ្នា​ ពី​លិច​មក​កើត​ បាន​មក​ដល់​។​នៅ​ពេល​នោះ​រថយន្ត​កាម​រី​ក៏​ ជ្រុល​ទៅ​បុក​រថយន្ត​ធុន​ធំ​ផ្នែក​ខាងឆ្វេង​បណ្តាល​ឲ្យ​រថយន្ត​ ទាំង​២​គ្រឿង​ទៅ​មុខ​លែង​រួច​។​

នៅ​ពេល​នោះ​គេ​ឃើញ​រថយន្ត​កាម​រី​ខូចខាត​ធ្ងន់ធ្ងរ​គាប​អ្នក​បើករថយន្ត​និង​អ្នក​រួម​ណើ​រ​ទទួល​រង​របួសធ្ងន់​២​នាក់​បន្ទាប់​មក​ក៏​ស្លាប់​អ្នក​រួម​ដំណើរ​ម្នាក់​នៅ​ពេល​គេ​ដឹក​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​។​ចំណែក​រថយន្ត​ធុន​ធំ​ខូចខាត​ខាង​មុខ​ផ្នែក​ ឆ្វេង​មធ្យម​ ក្រោយ​ពី​កើត​ភ្លាម​អ្នក​បើករថយន្ត​ធុន​ធំ​ក៏​បាន​ បើកទ្វារ​រថយន្ត​រត់គេច​ខ្លួន​បាត់​។​ក្រោយ​ពី​កើតហេតុ​នោះ​ដែរ​គេ​សង្កេត​ឃើញ​មាន​វត្ត​លោក​ផា​ន់​ ភី​រម្យ​ ព្រះរាជ​ អាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ បន្ទាយ​មាន​ជ័យ​ បាន​ទៅ​ដល់​ចំណុច​គ្រោះថ្នាក់​ ហើយ​ដឹកនាំ​ កម្លាំង​ សមត្ថកិច្ច​ ជួយ​អន្តរាគមន៍​គាស់​ ទាញ​អ្នក​រង​របួស​ចេញពី​រថយន្ត​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​។​

​លោកនាយ​ផ្នែក​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​៖​ ជន​រង​គ្រោះ​អ្នក​រួម​ដំ​ ណើ​រ​បាត់​បង់ជីវិត​មានឈ្មោះ​ យ៉​ន​ មោក​ ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ​រស់​ រស់នៅ​ភូមិ​រកា​ ឃុំ​ប្ញ​ស្សី​ក្រាំង​ ស្រុក​មោង​ប្ញ​ស្សី​ខេត្ត​ បាត់ដំបង​ ចំណែក​អ្នក​រង​របួស​ជា​អ្នកបើកបរ​មានឈ្មោះ​កែវ​ សា​រុំ​ហៅ​ង៉ូ​វ​ ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ​រស់​ រស់នៅ​ភូមិ​បឹង​បេង​ ឃុំ​បឹង​បេង​ ស្រុក​ម៉ា​ឡៃ​ ដោយ​ជន​រង​គ្រោះ​ទាំង​២​នាក់​បើករថយន្ត​ ទើបតែ​ចេញពី​ស៊ី​ការ​គេ​នៅ​ភូមិ​គាប​ សង្កាត់​ទឹកថ្លា​។​ មូលហេតុ​បង្ក​ឱ្យ​កើតឡើង​គ្រោះថ្នាក់​ចរាចរណ៍​នេះ​គឺ​បណ្តាល​មក​ពី​អ្នក​បើករថយន្ត​កាម​រី​ បើក​ប្រជែង​មិនឃើញ​ឧបសគ្គ​នៅ​ខាង​មុខ​។​

​ករណី​ទី​២,​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ម៉ា​ឡៃ​មាន​មនុស្ស​ចំនួន​៣​នាក់​បាន​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង​កើតហេតុ​និង​២​នាក់​ទៀត​រង​របួសធ្ងន់​ ក្នុង​ហេតុការណ៍​នេះ​កើតឡើង​រវាង​ម៉ូតូ​ម៉ាក​វេ​វ​ពណ៌​ខ្មៅ​ បុក​ជាមួយ​ ម៉ូតូ​ម៉ាក​វេ​វ​ពណ៌​ក្រហម​ខណៈ​ម៉ូតូ​ទាំង​២​គ្រឿង​នោះ​បើកបរ​ក្នុង​ទិស​ដៅ​ច្រាសទិស​គ្នា​។​ហេតុការណ៍​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២៩​ខែធ្នូ​ឆ្នាំ​២០១៤​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៩A​ ស្ថិត​ក្នុងភូមិ​ដូង​ ឃុំ​ម៉ា​ឡៃ​ ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​ ៕

dsde (1)

dsde (2)

dsde (3)

dsde (4)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *