ខេត្តបាត់ដំបងល្បែងភ្នាល់ទឹកភ្លៀងថ្ងៃនេះ ហាងឆេងល្អណាស់

ខេត្តបាត់ដំបង៖ សូមជំរាបនឹងជូនដំណឹងជាបឋមផងដែរ ដល់អ្នកនិយមញៀនល្បែងទឹកភ្លៀងនៅខេត្តបាត់ដំបង ក៏ដូចជាអាជ្ញាធរក្នុងមូលដ្ឋាន ភូមិអណ្តូងចេញ សង្កាត់អូរចា ក្រុង,ខេត្តបាត់ដំបង មេត្តាជ្រាបថា៖ បើចង់ភ្នាល់ល្បែងស៊ីសង លក់ក៏បាន ទិញក៏បានក្នុងតម្លៃដូចខាងលើ ខណៈបនល្បែងនេះ អាជ្ញាធរខេត្តបាត់ដំបង ,ស្នងការនគរបាលខេត្ត , មេPMខេត្ត ឬតំណាងអយ្យការ មិនសូវចាប់ទោសអូសដំណើរ   ឬមានវិធានការបង្ក្រាប ធ្វើឲ្យអ្នកលេងភ័យព្រួយរឿងបញ្ហាគុកច្រវ៉ាក់នោះឡើយ។

ហាងឆេងទឹកភ្លៀងគិតត្រឹមម៉ោង១២នឹង២៧នាទីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ បើទិញភ្នាល់តាមស៊ីប្រូ(តង់កៅស៊ូ)យកសើមតម្លៃ៣៥សេន ទៅ៣៨សេនដុល្លារ ខណៈហាងឆេងឡើងចុះៗ ។ បើភ្នាល់តាមក្បឿង(ទរធម្មតា) ហាងឆេងយកខាងស្ងួតតម្លៃ៨សេនដុល្លា មានន័យថាអ្នកភ្នាល់យកសើមទិញមួយខាំបើភ្លៀងចូលទរបាន១០០ដុល្លារ ,បើទិញមួយគីឡូបាន១០០០ដុល្លារ, បើទិញមួយកៅស៊ូបាន១០០០០ដុល្លារ។ ផ្ទុយទៅវិញបើអ្នកយកស្ងួតលក់ក្នុងតម្លៃ៨សេនដុល្លារ បើចាញ់មួយខាំអស់១០០ដុល្លារ ,បើឈ្នះបាន៨ដុល្លារ ,បើចាញ់ក្នុងមួយគីឡូអស់១០០០ដុល្លារ, បើឈ្នះបាន៨០ដុល្លារ, បើចាញ់មួយកៅស៊ូអស់១០០០០ដុល្លារ តែបើស្ងួតឈ្នះបាន៨០០ដុល្លារ។ 

សូមជំរាបថា៖ ក្រុមអ្នកលេងល្បែងទឹកភ្លៀងមានសីលធម៍ត្រឹមត្រូវ ស៊ីសងទូទាត់ប្រាក់ដល់រាប់មុឺន រាប់សែនដុល្លារ គឺមិនជំពាក់គ្នាបង្វិលទូទាត់ភ្លាមៗ នឹងមានការចាប់សម្លេងភ្នាល់តាមស្តង់ដាធំនៃវិទ្យុទាក់ទង ជាមួយនឹងចៅក្រមព្រឹទ្ធាចារ្យនៅក្រោមទរជាអ្នកកាត់សេចក្តី គ្រប់ទឹកឬមិនគ្រប់។

បនល្បែងស៊ីសងជាប្រភពផ្តើមចេញឲ្យមានបទល្មើសកើតឡើងក្នុងមូលដ្ឋាន ក្នុងនោះរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយភូមិ -សង្កាត់មានសុវត្ថិភាព តម្រូវឲ្យអាជ្ញាធរទាំង២៥រាជធានី-ខេត្ត ដែលជាគណៈបញ្ជាការឯកភាពខេត្ត មានវិធានការលុបបំបាត់ ទប់ស្កាត់ បង្ក្រាប ដោយកម្លាំងមន្ត្រីនគរបាលយុត្តិធម៍ ឃាត់ខ្លួន ចាប់យកវត្ថុតាង កសាងសំណុំរឿងបញ្ជូនទៅតុលាការ តាមនីតិវិធី ដើម្បីធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សារធាណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។ ផ្ទុយទៅវិញអាជ្ញាធរខេត្តបាត់ដំបង លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត ជាគណៈបញ្ជាការឯកភាពខេត្ត,លោក អ៊ុច សុខុន ស្នងការនគរបាលខេត្ត,លោក មាស សុវណ្ណ មេបញ្ជាការអាវុធហត្ថខេត្ត,លោកមើលមិនឃើញទេ អាចទីតាំងបនល្បែងទឹកភ្លៀងនោះឆ្ងាយពីក្រសែភ្នែកពួកគាត់ ឬ(កន្ទេលធំបន្លំដេក)ហើយ។ នេះមិនសំដៅថាគាត់បានប្រយោជន៍ពីបនល្បែងស៊ីសងទាំងនោះ គ្រាន់តែធាតុពិតពួកគាត់មិនទាន់បង្ក្រាបទើបអ្នកលេងបនល្បែងទឹកភ្លៀងប្រមូលផ្តុំគ្នាយ៉ាងកកកុញ ពពាក់ពពួនគ្នាដ៏ប្រសេកប្រសាច ដែលម្នាក់ៗប្រើប្រាស់វិទ្យុទាក់ទង មានចំនួនច្រើនលើសលុបជាងអាជ្ញាធរ សមត្ថកិច្ច ក្រុង ខេត្តបាត់ដំបងនោះទៅទៀត។

ជុំវិញបញ្ហានេះកន្លងទៅ លោកឧត្តមសេនីយ៍ អ៊ុច សុខុន បានប្រាប់តាមទូរស័ព្ទថា៖ គាត់នឹងបង្ក្រាប គ្រាន់តែពិបាកបង្ក្រាបពួកវា ទៅរត់បាត់អស់។

លោកស្នងការខេត្តបាត់ដំបងការបកស្រាយដល់អ្នកសារព័ត៌មានហាក់មានករណីក្តៅឆួលច្រមុះ ត្រង់ថា(ហេតុអីបានអ្នកកាសែតចេះតែសួរខ្ញុំ រឿងបនល្បែងទឹកភ្លៀង មិនព្រមទៅសួរអ្នកលេងទឹកភ្លៀង នឹងអ្នកកាសែតគ្នាឯងទៅ)។

ដោយឡែកលោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងនឹងជាគណៈបញ្ជាការឯកភាពខេត្ត ពេលសុំការអនុញ្ញាតបំភ្លឺតាមទូរស័ព្ទលោកតែងបង្វែទិសដៅដោយពាក្យថា(ខ្ញុំកំពុងជាប់ប្រជុំ)រួចក៏បិទទូរស័ព្ទ។ កត្តាទាំងអស់នេះហើយ ដែលបន្សល់ទុកនូវការរិៈគន់ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជុំវិញថាអាចពាក់ព័ន្ធនូវផលប្រយោជន៍ណាមួយ…!!.៕

Loading...