ខេត្តឧត្តរមានជ័យ មនុស្សស្លាប់បន្តបន្ទាប់ដោយសារផ្ទុះមីន

ខេត្តឧត្តរមានជ័យ៖ បុរស២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ឯ៣នាក់ទៀត បានរងរបួសធ្ងន់ និងស្រាល ដោយសារផ្ទុះគ្រាប់មីនក្នុងរយៈពេល២ ថ្ងៃ គឺបានកើតឡើងនៅម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី១ ខែកុម្ភៈ នៅចំណុច វាលបេង ស្ថិតក្នុងភូមិតាមាន ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរ មានជ័យពេលកំពុង បញ្ជាគ្រឿងចក្រវាយព្រៃ។ និង៤នាក់ទៀត ពីរនាក់បានស្លាប់ និងពីរនាក់ទៀតរងរបួសធ្ងន់ ពេលភ្នំដងរែកជីក គល់ឈើមានតម្លៃយកមកលក់ នៅម៉ោង៤ និង៥៧នាទីល្ងាច ថ្ងៃទី២ ខែកុម្ភៈ នៅចំណុចខាងក្រោយក្បាលអូរខ្សាច់ ត្រង់ចង្កេះភ្នំ ដងរែក ស្ថិតក្នុងភូមិចាថ្មី ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរ មានជ័យ។

នៅក្នុងប្រទេសកម្ពុជា រដ្ឋប្រហារ១៨មីនាឆ្នាំ១៩៧០ ដោយរបបសា ធារណរដ្ឋខ្មែរលោក លន់នល់ គាំទ្រដោយសហរដ្ឋអាមេរិក បាននាំ អោយកម្ពុជាធ្លាក់ក្នុងសង្គ្រាមស៊ីវិល និងការកាប់សម្លាប់គ្នា។ នៅចុងឆ្នាំ១៩៩៨ យុទ្ធសាស្ត្រឌីហ្វីដនៃនយោបាយឈ្នះឈ្នះ បានបំបាត់សង្គ្រាមស៊ីវិលទាំងស្រុង ប៉ុន្តែអាវុធយុទ្ធភណ្ឌ គ្រាប់មិន ទាន់ផ្ទុះ នៅរាយប៉ាយតាមកន្លែងជាច្រើន ដែលបង្កការគំរាមកំហែង ដល់អាយុជីវិតប្រជាជន។

នៅក្នុងខែមករាកន្លង មកនេះ អ្នកជំនាញ ដោះមីន២នាក់បានស្លាប់ និងម្នាក់ទៀតរងរបូស ដោយគ្រាប់មីនសេស សល់ពីសង្គ្រាម បានផ្ទុះពេលពួកគេកំពុងបំពេញកិច្ចការដោះមីន ក្នុងខេត្តប៉ៃលិន។

កម្ពុជាក្នុងស្ថានភាពដែលមានមីនសេសសល់ ច្រើនសែនគ្រាប់មិនទាន់ដោះអស់នេះ បានទទួលការជួយពីប្រទេស មួយចំនួនក្នុងការរំដោះគ្រាប់មីនចេញពីក្នុងដី។

កាលពីចុងខែមករានេះ ជប៉ុនបានសន្យាផ្តល់ជំនួនជាង១៧លានដុល្លារ ក្នុងការបោសសម្អាត មីនរយៈពេល ៣ឆ្នាំ។ គម្រោងនៃជំនួយនោះ ក៏បានឯកភាពទិញគ្រឿង ចក្រកំទេចមីនធ្ងន់ចំនួន៥គ្រឿងបន្ថែមទៀត ដែលគ្រឿងចក្រថី្មនេះតំលៃ ជិតមួយលានដុល្លារក្នុងមួយគ្រឿង និងអាចមកដល់កម្ពុជានៅចុង ឆ្នាំ២០១៧ ៕

Loading...