ខេត្ត​ព្រះសីហនុ ស្រង់​ឈ្មោះ​អ្នកផ្តល់​សេវា​ដឹកជញ្ជូន ដើម្បី​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩

ភ្នំពេញៈ រដ្ឋបាលខេត្ត​ព្រះសីហនុ កាលពី​ល្ងាច ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២១ បានចេញ​លិខិត ជម្រាប​ដល់​គ្រប់​អភិបាល ស្រុក ក្រុង ឱ្យធ្វើ​ការ​ស្រង់​ឈ្មោះ ប្រជាពលរដ្ឋ ដែលជា​អ្នក​ប្រក​បរបរ រត់​ម៉ូតូឌុប កង់​បី តាក់ស៊ី និង អ្នកផ្តល់​សេវាកម្ម ដឹកជញ្ជូន​ភ្ញៀវ ផ្សេងៗ​ទៀត ក្នុង​ខេត្ត​ព្រះសីហនុ ដែល​ស្ម័គ្រចិត្ត ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​។ នេះ​បើ​យោង តាម​លិខិត ដែល​ចុះហត្ថលេខា ដោយ​លោក គួច ចំរើន អភិ​បា​ខេត្ត​ព្រះសីហនុ​៕

Loading...