ខេម ចាន់ត្រូវបានអ្នកប្រដាល់ថៃ បន្សល់ទុកស្មាមបែក ខណៈ៣គូផ្សេងទៀត ត្រូវចៅក្រមដាក់ពិន្ទឱ្យ៥ទល់សូន្យ

​ភ្នំពេញ៖ អ្នកប្រដាល់ ខេម ចាន់ មកពីក្លិបកងពលតូចឆត្រយោង៩១១ ត្រូវបានអ្នកប្រដាល់ថៃ ឈ្មោះ Phich Seila ប្រើស្នៀតកែងវាយ ឱ្យបែកខ្ទងច្រមុះ ក្នុងទឹកទី៥ ខណៈដែល ការប្រកួត ចំនួន៣ផ្សេងទៀត ត្រូវបានលោកចៅក្រមកាត់សេចក្តីទាំង៥រូប ដាក់ពិន្ទឱ្យកីឡាករ៣អ្នកចាញ់គូប្រកួត ៥ទល់សូន្យ កាលពីយប់ថ្ងៃសៅរ៍ ១៩ខែឧសភាឆ្នាំ២០១៨ នៅសង្វៀន ប្រដាល់ប៉ុស្តិ៍លេខ៥ ។

តាមរយៈលទ្ធប្រកួត ក្រោយចប់ការប្រកួត រវាងកីឡាករ ខេម ចាន់និង Phich Seila គណៈកម្មការវិនិច្ឆ័យ បានបង្ហាញឱ្យដឹងថា ខេម ចាន់ បានយកឈ្នះគូប្រកួតរបស់ខ្លួនដោយពិន្ទុដាច់ទឹកទី៥តែម្តង ខណៈដែល ខេម ចាន់ត្រូវបាន Phich Seila វាយ បណ្តាលឲ្យបែកឈាមតាមច្រមុះក្នុងទឹកទី៥ផងដែរ។

ចំពោះការប្រកួតរវាងអ្នកប្រដាល់លកណៈមិត្តភាភរួមជាតិវិញ។ អ្នកប្រដាល់សួង សុវណ្ណថា មកពីសមាគមប្រដាល់ក្រសួងការពារជាតិប្រកួតចាញ់ពិន្ទុ កីឡាករ តាំង សីហា មកពីក្លិបកងពលតូចលេខ៧០ដោយពិន្ទុ ។ការប្រកួតចំនួន៥ទឹកសីហាមានប្រៀបលើដៃគូរបស់ខ្លួន ៥ទឹកពេញ ។ ប៉ុន្តែការដាក់បែបនេះ របស់ក្រុមចៅ បានរងនូវការរិះគន់ខ្លះៗ ព្រោះ បើ សុវណ្ណថា ដាច់ទាំង៥ បានន័យ តាំង សីហា ឡើងទៅឈរ ធ្វើប៉ាវសាក់ ឱ្យ សុវណ្ណថា ។ បើតការកត់សម្គាល់ សុវណ្ណថា វាយមិនបានចំគោលដៅទាំងនោះទេ។ ដូច្នេះការផ្តល់ពិន្ទុឈ្នះដាច់៥ទឹក មិនគូមានឡើយ តទៅទៀតឡើយ ។

ការប្រកួត រវាង ធា រិទ្វី មកពីក្លិបអេភូថងកីឡាក៏ទទួលបានលទ្ធផល ដូចសួង សុវណ្ណថាដែរ គឺកីឡាករ សយ សី របស់ក្លិបពន្លឺវិបុលដារិទ្ធពោធិ៍សែនជ័យវាយឈ្នះពិន្ទុ ធា រិទ្ធី ដាច់៥ទឹកតែម្តង ។

​ដោយឡែក ​ខ្លាចាស់កណ្ដាប់ដៃយក្ស ជឹម សារ៉ាត់របស់ក្លិបតាព្រហ្មមានជ័យប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ពុទ្ធ ម៉ាណូយ មកពីក្លិបពុទ្ធសេរីវង្សដោយពិន្ទុផងដែរ ។​

ចៅក្រមទាំង៥រូបសុទ្ធតែផ្ដល់ពិន្ទុឲ្យម៉ា ណូយឈ្នះគ្រប់ៗគ្នា ។សារ៉ាត់ដែលជាអ្នកប្រដាល់ចូលចិត្តប្រើកម្លាំង និងមានអំនួតតាមរយៈការប្រើស្នៀតកណ្ដាប់ដៃនោះបានត្រឹមតែវាយខ្យល់ និង ដកខ្លួនគេចចេញពីការតាមប្រហាររបស់ ម៉ាណូយ ៕


Loading...