ខេម ប្រដូចខ្លួនឯងជាសត្វឆ្កែមួយក្បាល ហែកកេរ្តិ៍ម្ចាស់ជាប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានីភ្នំពេញ ដែលមានលុយរាប់សិបលានដុល្លារ

ភ្នំពេញ៖ពេលនេះ កាន់តែក្តៅហើយ ដែលលោក ប៊ុន សុណារិន ហៅ ខេម បានប្រដូចខ្លួនឯងជាសត្វឆ្កែមួយក្បាល ហើយ ហែកកេរ្តិ៍ម្ចាស់ខ្លួនឯង ជាប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានីភ្នំពេញ ដែលមានលុយរាប់សិបលានដុល្លារ ។

សំណេរដ៏ក្តៅគគុករបស់ ខេម នាពេលនេះ ធ្វើឡើងទំនងជាខឹងចំពោះ ម្ចាស់ផលិតកម្មទីក្រុងភាពយន្ត ថោន ដែលបានហៅ ខេម អោយចូលមកដោះស្រាយជាបន្ទាន់ និង បកស្រាយរឿងកិច្ចសន្យាជាមួយផលិតកម្ម ថោន ពាក់ព័ន្ធរឿងមិនទាន់ផុតកុងត្រា ផង បែរជាទៅច្រៀងនៅផលិតកម្ម ផ្សេង ។

ផលិតកម្ម ថោន តម្រូវអោយ ខេម មកដោះស្រាយជាមួយផលិតកម្ម នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៥៖០០នាទី នេះ ជាកំហិត ខណៈ ខេម បច្ចុប្បន្ននេះ កំពុងច្រៀងអោយផលិតកម្ម Galaxy Navatra របស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ។

បញ្ហានេះ កាលពីវេលាម៉ោងជាង២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ខេម បានសរសេរសំណេរមួយយ៉ាងវែងអន្លាយ ដោយមានខ្លឹមសារទាំងស្រុង ថា ៖

អរគុណគ្រប់យ៉ាងមេ មេពិតជាមេដ៏ល្អមែន ច្រើនឆ្នាំមកហើយដែលឆ្កែមួយក្បាលនេះបម្រើម្ចាស់មិនដែលទាមទាអ្វីឡើយ ហើយក៏មិនដែលធ្វើអ្វីអោយមេលំបាកនោះទេគ្រាន់តែឃើញលិខិតមួយដែលមេបង្ហោះជាសាធារណៈថាឆ្កែមួយក្បាលដែលស្មោះត្រង់រាប់ឆ្នាំនេះបំពានកុងត្រានោះគឺពិតជាភ្ញាក់ផ្អើលហួសចិត្តព្រោះឆ្កែមួយក្បាលនេះមិនដែលមានបំណងឡើយហើយឆ្កែមួយក្បាលនេះគឺសុំលាឈប់ដោយត្រឹមត្រូវមានទំាងលិខិតលាឈប់ព្រោះគិតថាផុតកុងត្រាហើយ តែមេថានៅកុងត្រា តែឆ្កែមួយក្បាលសុំមើលជាច្រើនលើកហើយ ថាបើនៅនឹងនៅច្រៀងទៀតតែមេគេចវេសរុញទៅអ្នកនេះអ្នកនោះមិនឱ្យមើល ឬមេចង់អោយខ្ញុំបង្ហាញភ័ស្តតាងតាមហ្វេសបុកនេះ ។

ខ្ញុំមិននឹកស្មានថាមេខ្ញុំដែលសព្វថ្ងៃជា ប្រធានមន្ទីសេដ្ឋកិច្ចនិងហិរញវត្ថុក្រុងភ្នំពេញមានលុយរាប់សិបលានដុល្លារ ហៀរចាយមិនអស់ ជាមនុស្សដែលមានចំណេះដឹងខ្ពស់បែរមានគំនិតចង់បំផ្លាញឆ្កែមួយក្បាលដែលធ្លាប់រស់នៅបម្រើជាច្រើនឆ្នាំ ។ បក្សពួកនិយមក្នុងក្រុមហ៊ុនដែលបែងចែកការស្រលាញ់យ៉ាងឆ្ងាយផុតលេខ ទោះដឹងថាមេស្រលាញ់ពួកគេនោះក្នុងឋានះអ្វីក៏ដោយ ទាំងដែលឆ្កែមួយក្បាលនេះប្រឹងព្រុសអោយម្ចាស់ខ្លាំងជាងគេនៅក្រុមហ៊ុន ទោះបីមេមិនដែលខ្វល់នឹងបោះឆ្អឹងអោយក៏ដោយក៏ឆ្កែមួយក្បាលនេះគោរពនឹងស្រលាញ់ម្ចាស់ស្មោះស្ម័គ្របំផុត ។

មេអើយមេ មេមើលឃើញតែអ្នកពិសេសរបស់មេទាំងពីរនាក់ដែលមេផ្ដល់អោយគ្រប់យ៉ាងតែឆ្កែមួយក្បាលនេះមេមិនដែលខ្វល់ទេចង់អោយព្រុសក៏ហៅទៅព្រុស ។ មេកុំបង្ខំអោយឆ្កែអនាថាមួយក្បាលនេះចេះខាំអី មេអើយទុកអោយគ្នារកឆ្អឹងចញ្ចឹមជីវិតនិងម្ដាយជាស្ត្រីមេម៉ាយដ៏កំសត់ផង មេក៏ដឹង មេមានដឹងទេថាឆ្កែអនាថាមួយក្បាលនេះដេកហូរទឹកភ្នែកប៉ុន្មានឆ្នាំមុននឹងសំរេចចិត្តចេញពីម្ចាស់ ប៉ុន្មានឆ្នាំចុងក្រោយសូម្បីតែចង់បានចម្រៀងចេញក៏ឆ្កែនេះត្រូវរត់ត្រុកៗដើរកបទខ្លួនឯងដែរ មេដែលមើលកំហុសខ្លួនឯងដែលធ្វើដាក់ឆ្កែនេះទេ? បើម្ចាស់ផ្ដល់ភាពកក់ក្ដៅអោយតែ5%នៃមនុស្សពិសេសទាំងពីរបស់មេឆ្កែមួយក្បាលនេះសុខចិត្តបំរើម្ចាស់ដល់ថ្ងៃចុងក្រោយ។

ឆ្កែម្នាក់នេះទ្រាំខាំធ្មេញសង្កត់បំផុតព្រោះស្រឡាញ់ម្ចាស់ មានពេលមួយនោះខ្ញុំគេងយំម៉ែសួរខ្ញុំថាកើតអីកូន? ខ្ញុំប្រាប់វិញថាខ្ញុំមិនចង់ចាកចេញពីកន្លែងចាស់ទេ ខ្ញុំមានអនុស្សាវរីយច្រើណាស់ ម៉ែប្រាប់ថាគ្មានការជួបណាដែលមិនបែកនោះទេកូនត្រូវស្ងប់ស្ងាត់ ។ ម៉ែកូនទ្រាំច្រើនពេកហើយមែនទេ? កូនល្ងង់ណាស់មែនទេ? ឬមកពីគ្រួសារយើងគ្មានឪពុក គ្មានបងប្អូន គ្មានខ្សែ គ្មានខ្នង ទើបខ្ញុំទទួលរឿងទាំងនេះម៉ែអើយតើខ្ញុំគួរទ្រាំទៀតទេ ។

មែនហើយចេតនាមេពេលនេះចង់អោយឆ្កែមួយក្បាលនេះត្រូវគេស្អប់ទ័លច្រកបូករួមទាំងកន្លែងថ្មីមេចង់អោយគេស្អប់ខ្ពើមមែនទេ? មេមិនពិបាកធ្វើទេរឿងនេះ។ លិខិតអញ្ចើញរបស់មេមួយសន្លឹកនេះគឺពិតជាឃើញទឹកចិត្តដ៏ថ្លៃថ្លាណាស់សំរាប់ឆ្កែមួយក្បាលនេះណាស់ ទោះបី ដីកាកោះរបស់តុលាកាក៏ទុកពេលអោយបានយូរជាងនេះដែរបើនិយាយពីផ្លូវច្បាប់ តើមេមានបំណងអ្វី? ហៅថ្ងៃនេះអោយទៅស្អែក ពីព្រោះស្អែកនេះមេដឹងថាឆ្កែនេះទទួលកម្មវិធីគេរកចំណីចញ្ចឹមក្រពះមែនទេ ។ មេក៏ដឹងថាខ្ញុំបានបញ្ចប់ការងាជាមួយគ្នាហើយមុនពេលចាកចេញមេចង់មានកម្មពារជាមួយគ្នាធ្វើអីឬមេពិបាកទទួលយកនៃភាពជោគជ័យរបស់ខ្ញុំ ។

មេអើយឆ្កែមួយក្បាលនេះមេកុំបង្ខំវាអីវាសុំមួយរស់ទេមានរឿងច្រើនណាស់ដែលឆ្កែមួយក្បាលនេះលាក់ក្នុងចិត្តដោយការឈឺចាប់បំផុត មេអាចដាក់កំហុសគ្រប់យ៉ាងមកឆ្កែអនាថានេះបានដើម្បីកិត្តិយសមេ តែបើមេព្យាយាមវៃក្បាលឆ្កែនេះអាចនឹងពេលមួយវាទ័លច្រក ៕

Loading...