ខំទុក្ខចិត្ត​មិត្តភក្កិអោយ​យក​រថ​យន្ត​ទៅ​ជួស​ជុល​ បាត់​ជាង​មួយ​ខែ​ទើប​តាម​ចាប់​បាន​

ភ្នំពេញ ៖ មិត្តភក្កិស្គាល់គ្នាជិតដិតតាំងពីតូចខំទុក្ខចិត្ត ឲ្យយករថយន្តទៅជួសជុលបែរជាយក​ទៅបញ្ចាំបាត់ ជាង១ខែទើបតាមរកឃើញស្រែកថា ចោរៗ ធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៧ខែតុលា២០១៥ តាមផ្លូវលេខ៣១ភូមិសន្សំកុសល៣  ​ស្ថិតនៅសង្កាត់​បឹង​ទំ​​ពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​ជនឆបោក​ឈ្មោះសន បញ្ញា ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ​។ រីឯ​ជនរងគ្រោះជាម្ចា​ស់​រថ​យន្ត​ឈ្មោះគួច គីមម៉េង ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរលក់និងជួសជុលទូរស័ព្ទដៃ ស្នាក់នៅផ្ទះលេខ៣D ភូមិ៣ ផ្លូវលេខ១៨៩ សង្កាត់អូឡាំ​ពិ​​ក ខណ្ឌចំការមន ។

ជនរងគ្រោះបានអោយដឹងថា ជនឆបោកនិងរូបគាត់ជាមិត្តភក្កិស្គាល់គ្នាតាំងនៅតូចៗមក​ម្ល៉េះ ហើយកាលពីម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៤ ខែក​ញ្ញា ឆ្នាំ២០១៥ រូបគាត់បាន​ឲ្យ​ជនឆបោក​យក រថយន្តម៉ាកស៊ីលីកាTOYOTA CELCA ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ២N ០៣៣២ ​យកទៅជួ​សជុ​ល ​​បែរជាជនឆបោកយកទៅបញ្ចាំបាត់ ហើយទូរស័ព្ទមិនអាច​ទាក់ទងបានរហូតមកទើបរូបគាត់បានទៅដាក់ពាក្យបណ្ដឹងនៅអធិការ​ ដ្ឋានខណ្ឌចំ​កា​រមន ។ នៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៧ខែតុលា ជនរងគ្រោះបានជិះម៉ូតូដើររកមើលជនឆបោកដោយសារតែដឹង​ថា ជនឆបោកបាន​មកលេងផ្ទះម្តាយជួលនៅសង្កាត់បឹង​ទំពុនខណ្ឌមានជ័យ ។ ខណៈពេលជិះម៉ូតូតាមផ្លូវ៣១BT ស្ថិតនៅភូមិសន្សំកុសល៣ សង្កាត់បឹងទំពុន ខណ្ឌ​មា​​​ន​​ជ័យ ស្រា​ប់តែប្រទះ​ឃើញជនឆបោកឈរនិយាយទូរស័ព្ទ ក៏លោតពី​លើម៉ូតូទៅចាប់ធ្វើឲ្យជនឆបោកតដៃប្រវាយប្រតប់​​ ទើបជនរង​គ្រោះស្រែ​ក​​​ថា​ចោ​រ​ៗ ធ្វើឲ្យ មានការភ្ញាក់ផ្អើលដល់នគរបាលប៉ុស្តិ៍បឹងទំពុន ​មកជួយធ្វើអន្តរាគមន៏ឃាត់ខ្លួនយកទៅសាកសួរទើបដឹងរឿង ហើយ​ប្រគល់ឲ្យ​អ​ធិ​កា​រដ្ឋានខណ្ឌ​ចំការមនចាត់​ការ​តាមច្បាប់ ៕

 

2015_10_18_05_39_07 2015_10_18_05_39_07_1 2015_10_18_05_39_07_2 2015_10_18_05_39_07_3 2015_10_18_05_39_07_4

Loading...

Leave a Reply

Your email address will not be published. Required fields are marked *