ខ្ចីប្លង់ដីបងបង្កើតបញ្ចាំធនាគារជាតិមិនបាន សម្រេច តាមប្តឹងបងស្រីរហូតដល់តុលាការកំពូល

ខេត្តរតនគិរី÷ បែកធ្លាយរឿងទំនាស់ដីធ្លីដ៏រាុំរ៉ៃមួយរវាងប្អូនរួមផ្ទៃតែមួយដែលមានចេតនារកល្បិចកលបំផ្លិចបំផ្លាញទ្រព្យសម្បត្តិបងស្រីខ្លួនឯងដែលជារឿងដ៏កម្រកើតមាន (នេះបើតាមការអះអាងរបស់បងស្រីបង្កើត) ។

លោកស្រី សន សុវ៉ៃ អាយុ៦៣ឆ្នាំ ជនជាតិឡាវ សញ្ជាតិខ្មែរ មានប្តីឈ្មោះ ឌី បូរ៉ា អាយុ៦៥ឆ្នាំនិងមានកូនប្រុសស្រី ក្នុងបន្ទុកចំនួន៧នាក់ ប្រកបមុខរបរកសិករ បច្ចុប្បន្នជាប្រជាពលរដ្ឋរស់នៅក្នុងភូមិជ័យជំនះ សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី លោកស្រីមានប្អូនស្រីអកត្តញ្ញូម្នាក់ ដែលមានឈ្មោះសន សុឃីម អាយុ៥៣ឆ្នាំ ជនជាតិ ឡាវ សញ្ជាតិខ្មែរ និងមានប្តីឈ្មោះ ឌិញ ឌី អាយុ៥៣ឆ្នាំ ជនជាតិវៀតណាម សញ្ជាតិខ្មែរ មានមុខរបរទិញឈើ លក់ឈើ ទៅប្រទេសវៀតណាម និងមានទីលំនៅបច្ចុប្បន្ន ភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

លោក ស្រី
សន សុវ៉ៃ និងក្រុមគ្រួសារ
កើតទុក្ខពុំសុខចិត្តរបស់តុលាការកំពូលសំណុំរឿងសភារដ្ឋប្បវេណីលេខ៣៤ ចុះថ្ងៃទី១៨ខែកក្កដាឆ្នាំ២០១៧ សម្រេចសាលដីកា លេខ២៧២(ឈ) ចុះថ្ងៃទី២២ខែតុលាឆ្នាំ២០១៨.ដោយសម្រេច
១.ច្រានចោលបណ្តឹងសាទុក្ខលេខ១៥៩ចុះថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៧ របស់ចុងចម្លើយ សន សុវ៉ៃ និង ឌី បូរ៉ា..។
២. តម្កល់សាលដីការដ្ឋប្បវេណីលេខ១៤(ក្រ VIIធ)ចុះថ្ងៃទី២៦ខែឧសភាឆ្នាំ២០១៧របស់សាលាឧទ្ធរណ៍។
៣.ប្រាក់ប្រដាប់ក្តីជាបន្ទុករបស់ចុងចម្លើយ។
សាលដីការនេះធ្វើឡើងនិងបានបញ្ចប់ការទាញហេតុផលដោយផ្ទាល់មាត់ជាសាធារណះ នៅថ្ងៃទី០១ខែតុលាឆ្នាំ២០១៨និងប្រកាសជាសាធារណះនៅថ្ងៃទី២២ខែឧសភាឆ្នាំ២០១៨ ។ ហើយចុះហត្ថលេខាប្រថាប់ត្រាដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះ( លោក គង់ ស្រុីម )
និង (លោក សុង ម៉ៅ) ក្រឡាបញ្ជី
នៅថ្ងៃទី៣០ខែតុលាឆ្នាំ២០១៨កន្លងទៅនេះ។
ក្រុមគ្រួសារ លោក ស្រី សន សុវ៉ៃ កំពុងរងនូវការបាត់បង់ទាំងស្រុងដីលំនៅដ្ធានដ៏មានតម្លៃស្មើនិងអាយុជីវិតដោយសារស្នាដៃដ៏កាចសាហាវព្រៃផ្សៃរបស់ប្អូនស្រីបង្កើតឈ្មោះ សន សុឃីម តាមប្លន់កំចាត់និង
ប្តឹងទៀមទាយកដីផ្ទះ(ពីរទៅបីដង. ប្តឹងផ្ទាល់មាត់) ទាំងខ្លួន (សន សុឃីម)
គ្មានឯកសារគ្រប់គ្រាន់(ប័ណ្ណសំគាល់សិទ្ធិ)អ្វីផងនោះ ដល់តុលាកំពូល។

លោកស្រី សន សុវ៉ៃ ព្រមទាំងក្រុមគ្រួសារ
បានរៀបរាប់ទាំងអួលដើមកនិងហូរទឹកភ្នែកកាលពីព្រឹកថ្ងៃទី ០៤ខែវិច្ចិកាឆ្នាំ២០១៨ ឲ្យ ដឹងថា ដីឡូមួយកន្លែងទំហំរួម ទទឹងប្រវែង ២៥,៨ម៉ែត្រ. បណ្តោយ ប្រវែង ៣៧ម៉ែត្រ នៅត្រង់ចំណុចខាងលិចផ្សារបានលុងស្ថិតក្នុងភូមិ ជ័យជំនះ សង្កាត់ ឡាបានសៀកក្រុងបានលុង ខេត្តរតនគិរី ។

សូមបញ្ជាក់ថា
ដីឡូលោកស្រី មានប័ណ្ណសំគាល់សិទ្ធិ(ស្លាបមាន់)គ្រប់គ្រងអចលនវត្ថុ AA1471កាន់កាប់ប្រើប្រាស់ដីធ្លី ដែលចេញដោយការិយាល័យសុរិយោដីខេត្តចុះហត្ថលេខា ដោយលោកប្រធាន មាស សម័យកាលពីថ្ងៃទី ០៤ខែមករាឆ្នាំ១៩៩៤ តាំងពីជំនាន់រដ្ធកម្ពុជាមកម្ល៉េះ បើគិតមកទល់ពេលច្ចុប្បន្ននេះ ការអាស្រ័យផលនៅលើដីនេះគឺមានរយះកាល ២៤ឆ្នាំកន្លងមកហើយ ។ មានន័យថា លោកស្រីនិងក្រុមគ្រួសារមានសិទ្ធិគ្រប់គ្រាន់លើសពីដែនកំណត់នៃច្បាប់ភូមិបាលពីពីរទៅបីដងឯណោះ។
តាមប្រវត្តិដើមទំហំដីនេះគឺមានទាំងរបាយការណ៍របស់អនុគណះកម្មការអង្កេតសិក្សាវាស់វែងដីត្រឹមត្រូវច្បាស់លាស់ពីអាជ្ញាធរក្រុង . ខេត្តថែមទៀតផង ហើយគណះកម្មាការដែលចុះវាស់វែងនាពេលនោះ រួមមាន:
ទី1.យោបល់របស់គណះកម្មាការប្រ/ជស្រុក.ខ័ណ្ឌ ប្រថាប់ត្រាដោយលោក ឡត វណ្ណ សៅ នៅថ្ងៃទី(០៤ ខែមករាឆ្នាំ១៩៩៤)
ទី២.យោបល់ឯកភាព របស់ការិយាល័យភូមិបាលស្រុក.ខ័ណ្ឌ ចុះហត្ថលេខាដោយលោក កែវ មួងនៅថ្ងៃទី(០៤ខែមករាឆ្នាំ១៩៩៤ ។
ទី៣.យោបល់របស់ការិយាសុរិយោដីខេត្ត.ក្រុង និងចុះហត្ថលេខាដោយលោក
មាស សម័យ នៅថ្ងៃទី០៤ខែមករាឆ្នាំ១៩៩៤។ និង
ទី៤. សេចក្តីសម្រេចរបស់គណះកម្មាធិការប្រជាជនខេត្ត.ក្រុង ប្រថាប់ត្រាដោយ លោក ណាប់ ប៊ុនហេង នៅថ្ងៃទី
០២ខែមិនា(៣)ឆ្នាំ១៩៩៤ ។
តែផ្ទុយទៅវិញ ប័ណ្ណសំគាល់សិទិ្ធស្លាបមាន់របស់ លោកស្រី សន សុវ៉ៃ គ្រប់លក្ខណះខំថែរក្សាទុករហូតមកជិតសាមសិបឆ្នាំ បែរជាតុលាការកំពូល ធ្វើការបដិសេធ ច្រានចោលមិនទទួលស្គាល់ ហើយថែមទាំងចោទប្រកាន់ទាំងស្រុងថា (ប្លង់ក្លែងក្លាយ) ទៅវិញ?
ពីលោកស្រី សន សុវ៉ៃ
ចុងក្រោយ លោក ស្រី ព្រមទាំងក្រុមគ្រួសារ បានលើកម្រាមដៃដប់ក្រាបសំពះ
ដល់សម្តេចអគ្គមហាសេនាបតីតេជោរ ហ៊ុនសែន សម្តេចឪ សម្តេចម៉ែ ទ្រង់ ឯកឧត្តមលោកជំទាវ ព្រមទាំងលោក លោកស្រីមេត្តាជួយវិនិច្ឆ័យ និងរកដំណោះស្រាយ វ៉ែកញ៉ែកឲ្យដឹងខុសត្រូវប្រកបដោយគតិយុត្តិធ័មក្នុងរឿងនេះផង។ ជាពិសេស
លោក ប្រធានតុលាការកំពូល តែម្តងមេត្តាបើកការសុើបអង្កេតជាថ្មីឡើងវិញដោយភាពយុត្តិធមផង។

ទាក់ទិននឹងបញ្ហាខាងលើនេះ លោកស្រី សន សុឃីម សារព័ត៌មានយើង មិនអាចស្វែងរកការបំភ្លឺ បានឡើយនៅល្ងាចថ្ងៃទី០៥ ខែវិច្ចិកា ឆ្នាំ២០១៨នេះ ហាក់ដូចជាដឹងតម្រុយមុនដោយទូរស័ព្ទចុចពុំចូល លេខទូរស័ព្ទ សន សុឃីម tell : (097 39 39 685)។ បើតាមសក្សីជាច្រើនដែលរស់នៅក្បែរដីកំពុងមានបញ្ហាខាងលើនេះ បានឲ្យដឹងស្រដៀងៗគ្នាថា ឈ្មោះ សន សុឃីម នេះមានដីមួយឡូ និងគេដែរនៅចំណុចនោះ ដោយមានទំហំ ទទឹង ៨.៨ម៉ែត្រ បណ្តោយ ៣៧ម៉ែត្រ
ក្នុងឆ្នាំ១៩៩៥ ដែលគេបានទិញពីម្ចាស់ដើមឈ្មោះ
ជៀម សាក់ តម្លៃ ២៥ជី(ស្មើ មួយតម្លឹងប្រាំជី) ហើយឈ្មោះ សន សុឃីមនេះ មានមាសតែ៥ជី បានបងស្រីឈ្មោះ
សន សុវ៉ៃ ឲ្យខ្ចីបង្គ្រប់ ២តម្លឹងមាស ។
ប្រភពដដែលបន្តថា ចំណែកដីមួយឡូនោះ សន សុឃីម ក៏បានដូរជាមួយដី បងស្រី សន សុវ៉ៃ ដែលមានទីតាំងនៅខាងកើតផ្សារបានលុង ដែលមានក្បាលដី
ទទឹង ២៤ម៉ែត្រ ជម្រៅ ៩៥ម៉ែត្រ ។ ហើយការដោះដូរនេះធ្វើឡើងក្នុងឆ្នាំ១៩៩៨ រួចហើយគេ (សន សុឃីម) គេក៏បានលក់ដីទាំងអស់នោះ ហើយយកលុយផ្លាស់ទីលំនៅទៅរស់នៅ ស្រុកអូរយ៉ាដាវរហូតមកទល់ពេលបច្ចុប្បន្ននេះ៕ ជាយដែន

 

Loading...