ខ្ចីម៉ូតូបងថ្លៃ​ឌុប​មិត្ត​ស្រី​ត្រ​ឡប់​​​ពី​​​ដើ​រ​​លេង​ទៅផ្ទះ​​​​ ត្រូវ​​​រថ​​យន្ត​ដឹក​ម្សៅ​ស៊ីម៉ង់​ត៍ឆ្លង​ផ្លូវ​កិន​ស្លាប់​

ភ្នំពេញ ៖ ខ្ចីម៉ូតូបងថ្លៃមកដើរលេងជាមួយសង្សារនៅមុខសណ្ឋាគារណាហ្គាវើរ ត្រឡប់ទៅផ្ទះវិញក្នុងស្ថានភាពស្រវឹងអកហ្សឺនឹងរថយន្ត បត់​ឆ្ល​ងផ្លូវជាន់ហ្រ្វាំងបណ្តាលឲ្យដួលម៉ូតូចូលក្រោម រថយន្តដឹកម្សៅស៊ីម៉ង់ត៍កិនបែកក្បាលខ្ទេចស្លាប់នៅកន្លែងកើតហេតុ កាលពី​វេលាម៉ោង​៩​និ​ង៣០នាទីយប់ថ្ងៃទី៧ខែតុលា២០១៥ តាមបណ្តោយផ្លួវជាតិលេខ៣ភូមិអង្គតាគៀត សង្កាត់កន្ទោកខណ្ឌពោធិសែនជ័យ។

រថយន្តបង្កជារថយន្តដឹកម្សៅស៊ីម៉ងត៍ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សពាក់ស្លាកលេខភ្នំពេញ3B9655​បើកបរពីត្បូងទៅជើងបត់ឆ្វេងឆ្លងផ្លូវចូល​ ឃ្លាំ​ង ចំណែកម៉ូតូរងគ្រោះម៉ាកហុងដាឌ្រីម សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1  CW7043បើកបរ ដោយយុវជនម្នាក់ពីជើង​ទៅត្បូ​ង ក្នុងស្ថានភាពស្រវឹងស្រា ។

​ ជនរងគ្រោះបែកក្បាលស្លាប់នៅកន្លែងកើតហេតុមានឈ្មោះ សុខ វិសាល អាយុ2០ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអូរអណ្តូង​ ឃុំបាគូ ស្រុកក​ណ្ដា​ល​ស្ទឹ​ង ខេត្តកណ្តាល។ ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានខ្ចីម៉ូតូរបស់បងថ្លៃយកទៅ ដើរលេងជាមួយស​ង្សារ​ដែលមានស្រុកកំណើតនៅជាមួយគ្នា តែជិះម៉ូតូមួយគ្រឿងម្នាក់ ដោយណាត់គ្នាទៅអង្គុយលេងផឹកស៊ី​នៅមុខណាហ្គា​វើររហូតដល់​ម៉ោង​កើតហេតុខាងលើ ទើបត្រឡប់ទៅផ្ទះវិញ ដោយជិះម៉ូតូមួយគ្រឿងម្នាក់ ហើយមកដល់ក្បែររង្វង់មូលចោមចៅ នារីជាសង្សារបានជិះម៉ូតូស៊ុយ​ស៊ូគីលែត ពណ៌ទឹកប្រាក់ មួយគ្រឿងបានដួល ហើយ​លើក​ម៉ូតូជិះទៅតាមសង្សារទៀតព្រោះសង្សារមិនបានឈប់មើល​ទេ ដោយធ្វើដំណើរ​ម​ក​​ដល់​ ចំណុចខាងលើជនរងគ្រោះជិះនៅខាងមុខក្នុងល្បឿនលឿនអកហ្សឺនិងរថយន្តដឹកម្សៅស៊ីម៉ង់ត៍ ដែលបើកច្រា​ស​​ទិគ្នា​ហើយ​បត់ឆ្វេង​ឆ្ល​ង​ផ្លូវចូលក្នុងឃ្លាំង ធ្វើឲ្យអ្នកបើកបរម៉ូតូជាន់​ហ្រ្វាំង វិលកង់ម៉ូតូដួលចូលក្រោមរថយន្តកិនកន្ទុយម៉ូតូខ្ទេចផ្នែកខាងក្រោយ ចំណែកអ្នក​បើកម៉ូតូ ត្រូវរថយន្តកិនបែកក្បាលខ្ទេចស្លាប់នៅកន្លែងកើតហេតុគួរឲ្យរន្ធត់ ។

ក្រោយពេលកើតហេតុសាច់ញាតិជនរងគ្រោះមកដល់កន្លែងកើតហេតុបានស្តីបន្ទោសដល់ នារីដែលជាសង្សារយ៉ាងខ្លាំង សពត្រូវបានស​ម​ត្ថ​​កិច្ច​ប្រគល់​ឲ្យសាច់ញាតិដឹកយកទៅធ្វើ បុណ្យតាមប្រពៃណី ។ ចំណែកអ្នកបើករថយន្តបង្កបានរត់គេចខ្លួនបន្សល់ទុករថយន្តនិង​ម៉ូតូស​ម​ ត្ថកិច្ចធ្វើការវាស់វែងយកទៅដោះស្រាយនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវ គោក ៕

2015_10_08_08_44_08 2015_10_08_08_44_08_1 2015_10_08_08_44_08_2 2015_10_08_08_44_08_3

Loading...

Leave a Reply

Your email address will not be published. Required fields are marked *