ខ្ចីលុយធនាគារ៧ម៉ឺនដុល្លារ គ្មានអីសង់ ត្រូវគេរឹបអូសយករថយន្ត១គ្រឿងនៅចំការមន

ភ្នំពេញ៖ សមត្ថកិច្ច បាន រឹបអូស រថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាកLand Cruiser ឆ្នាំ2011 ពាក់ស្លាកលេខ ភ្នំពេញ2S-3553 ជាកម្មសិទិ្ធរបស់ជនជាតិឥណ្ឌា ដោយសារតែម្ចាស់រថយន្ដបានខ្ចីលុយពីធនាគារ ហើយគ្មានលុយសង់ ។

ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខAA៨ ផ្លូវ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក គង់ សំសារ៉េត បានឲ្យប្រភពព័ត៌មានដឹងថា ដោយបានទទួលពាក្យបណ្ដឹងពីធនាគារមួយ ដែលប្ដឹងទៅម្ចាស់រថយន្ដថា បានខ្ចីលុយពីធនាគារ៧ម៉ឺនដុល្លារ រយៈពេលប្រមាណ៥ឆ្នាំមកហើយ មិនមានទូទាត់សង់វិញតាមកាលបរិច្ឆេទនោះទេ ទើបសមត្ថកិច្ចរឹបអូសរថយន្ដ ដើម្បីចាត់ការតាមច្បាប់ ៕

wq

as

Loading...

Leave a Reply

Your email address will not be published. Required fields are marked *