ខ្មាន់កាំភ្លើងបាញ់សម្លាប់មនុស្ស២នាក់នៅក្នុងមន្ទីរពេទ្យរដ្ឋផ្លររីដា

ប៉ូលិសអាមេរិកបានបញ្ជាក់កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ថា ខ្មាន់កាំភ្លើងម្នាក់បានបាញ់ប្រហារសម្លាប់ស្ត្រីអ្នកជំងឺវ័យចំណាស់ម្នាក់ និងបុគ្គលិកម្នាក់ស្ថិតនៅក្នុងមន្ទីរពេទ្យផ្ល័ររីដា សហរដ្ឋអាមេរិក ។

ស្នងការប៉ូលិសអះអាងនៅលើបណ្តាញទំនាក់ទំនងសង្គមថា ជនរងគ្រោះម្នាក់ជាអ្នកជំងឺវ័យចំណាស់ រីឯម្នាក់ទៀតជាបុគ្គលិកបម្រើការក្នុងមន្ទីរពេទ្យនោះតែម្តង ។

ការបាញ់ប្រហារកើតឡើងនៅជាន់ទី៣ នៃអគារមន្ទីរពេទ្យ Parrish Medical Center ស្ថិតនៅតំបន់ Titusville ចម្ងាយ៦៤គីឡូម៉ែត្រភាគខាងកើតរដ្ឋ Orlando ។ ប៉ូលិសបញ្ជាក់ថា ជនរងគ្រោះបានបាត់បង់ជីវិត ។

ប៉ូលិសបានចាប់ខ្លួនខ្មាន់កាំភ្លើងនៅឯមន្ទីរពេទ្យតែម្តង ។ ប៉ុន្តែមិនទាន់បញ្ចេញប្រាប់អត្តសញ្ញាណជនសង្ស័យនោះឡើយ ។

ខ្មាន់កាំភ្លើងត្រូវសន្តិសុខយាមមន្ទីរពេទ្យចាប់ខ្លួន នៅមុនពេលប៉ូលិសទៅដល់ ។ ខ្មាន់កាំភ្លើង និងជនរងគ្រោះ​ជាមនុស្សគ្មានទំនាក់ទំនង ឫស្គាល់គ្នាពីមុនមក ឬមានទំនាក់ទំនងណាមួយជាមួយមន្ទីរពេទ្យនោះឡើយ ។

ប៉ូលិសនៅមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យខ្មាន់កាំភ្លើងបាញ់ប្រហារនៅឡើយ ។ ប៉ូលិសកំពុងបើកការស៊ើបអង្កេត ។

សូមបញ្ជាក់ថា កាលពីខែកន្លងមកនេះ ខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់មនុស្ស៤៩នាក់ ស្ថិតនៅខាងក្នុងក្លឹបមនុស្សស្រឡាញ់ភេទដូចគ្នា រដ្ឋOrlando ស្លាប់មនុស្សរហូតដល់៤៩នាក់ ។ នេះជាព្រឹត្តិការណ៍សម្លាប់រង្គាលបំផុត​ដែលកើតមាននៅលើទឹកដីអាមេរិកនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ៕ សុរ្ម័ន

two women dead

Loading...

Leave a Reply

Your email address will not be published. Required fields are marked *