ខ្មាន់កាំភ្លើងបើកការបាញ់ប្រហារលើរថភ្លើងល្បឿនលឿនបារាំងរបួស៣នាក់

ខ្មាន់កាំភ្លើងម្នាក់ប្រដាប់ដោយអាវុធធុនធ្ងន់បានបាញ់រះប្រហារ ដែលជាសកម្មភាពភេរវកម្ម លើរថភ្លើងល្បឿនលឿនមួយខ្សែដែលកំពុងធ្វើដំណើរពីទីក្រុង អាមស្ទើដាម ឆ្ពោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំងកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ បណ្តាលឲ្យមនុស្ស៣នាក់រងរបួស ក្រោយពេលមានទំនាស់ជាមួយអ្នកដំណើរសញ្ជាតិអាមេរិក២នាក់ ។

ការបាញ់ប្រហារនេះ គឺគេនៅមិនទាន់ដឹងហេតុផលពិតប្រាកដភ្លាមៗនៅឡើយទេ ប៉ុន្តែទោះបីយ៉ាងណា រដ្ឋអាជ្ញាបារាំងនិយាយថា ការស៊ើបអង្កេតនឹងត្រូវធ្វើឡើងដោយក្រុមអ្នកស៊ើបអង្កេតប្រឆាំងក្រុមភេរវកម្ម ។

រដ្ឋអាជ្ញាចិនបានថ្លែងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននៅស្ថានីយរថភ្លើងភាគខាងជើងប្រទេសបារាំងនោះមានអាយុ២៦ឆ្នាំមកពីតំបន់ Morocco ដែលក្រុមស៊ើបការណ៍សម្ងាត់បានស្គាល់យ៉ាងច្បាស់ ។

ប្រទេសបារាំងទទួលរងការញាំញីពីអំពើភេរវកម្មជានិច្ចដែលបង្កឡើងដោយខ្មាន់កាំភ្លើងអិស្លាមជ្រុលនិយម ។ កាលពីខែមករា ឆ្នាំ២០១៥ ខ្មាន់កាំភ្លើងក្រុមអិស្លាមជ្រុលនិយមបានបើកការបាញ់ប្រហារនៅកណ្តាលទីក្រុងប៉ារីសបណ្តាលឲ្យស្លាប់មនុស្ស១៧នាក់ ។

នាយករដ្ឋមន្ត្រីប៊ែលហ្ស៊ិក លោក Charles Michel បានថ្លែងតាមប្រព័ន្ធទំនាក់ទំនងសង្គមទ្វីធើថា លោកថ្កោលទោសចំពោះការវាយប្រហារភេរវកម្មនៅលើរថភ្លើង Thalys នោះ និងសូមសម្តែងការសោកស្តាយចំពោះជនរងគ្រោះ ។ លោកបានបន្តថា ហេតុការណ៍នេះបានកើតឡើងអំឡុងពេលរថភ្លើងកំពុងធ្វើដំណើរនៅក្នុងបូរណភាពប៊ែលហ្ស៊ិក ។

ការស៊ើបអង្កេតជំហានដំបូងបានរកឃើញថា ជនសង្ស័យ និងជនរងគ្រោះដែលជាទាហានអាមេរិក២នាក់នោះមានទំនាស់គ្នា បន្ទាប់មក ជនសង្ស័យបានចូលទៅក្នុងបន្ទប់ទឹក ។ ក្រោយមកក៏មានការបាញ់ប្រហារតែម្តង ។ ជនសង្ស័យត្រូវបានចាប់ខ្លួន នៅពេលរថភ្លើងដែលមានអ្នកដំណើរ៥៥៤នាក់នេះទៅដល់ស្ថានីយក្នុងទីក្រុង Arras ប្រទេសបារាំង ៕

train gun (2)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *