ខ្មាសគេហួសថ្លែង! ពិធីការិនីទូរទស្សន៍ម្នាក់សើចខ្លាំងពេក រហូតជ្រុះធ្មេញ នៅចំពោះមុខទស្សនិកជន

ពិធីការិនីម្នាក់ បានទទួលរងនូវភាពអាម៉ាស់យ៉ាងពេញទំហឹង បន្ទាប់ពីគាត់បានធ្វើឲ្យធ្មេញរបស់គាត់ជ្រុះនៅខណៈពេលកំពុងផ្សាយបន្តផ្ទាល់របស់កម្មវិធីទូរទស្សន៍មួយ។

Sonya Cortes អាយុ ៥៦ឆ្នាំ ជនជាតិ Puerto ជាពិធីការិនីប្រចាំកម្មវិធី ‘Lo Se Todo’ (ខ្ញុំដឹងអ្វីគ្រប់យ៉ាង)។ ក្នុងពេលដំណើរការនៃកម្មវិធីសុខៗ ស្រាប់តែមានរឿងផ្ទុះសំណើចមួយ នាំឲ្យពិធីការិនីរូបនេះ សើចមាចាស់ដៃ ក៏បណ្ដាលឲ្យជ្រុះធ្មេញមួយគ្រាប់នៅផ្នែកខាងស្ដាំ ចេញក្រៅមាត់អំឡុងពេលនោះតែម្ដង។

យ៉ាងណាមិញ បើទោះបីជាហេតុការណ៍ចៃដន្យនេះ ត្រូវបានមហាជនដែលទស្សនាតាមកញ្ចក់ទូរទស្សន៍ បានឃើញច្បាស់នឹងភ្នែកថាជាធ្មេញរបស់ពិធីការិនីរូបនេះជ្រុះពិតមែនយ៉ាងណាក៏ដោយ ក៏ Sonya Cortes នៅតែប្រកែកថា នោះមិនមែនជាធ្មេញទេ ហើយរបស់ពណ៌ស ដែលជ្រុះចេញពីម៉ាត់នាងនោះ គឺជាស្ករកៅស៊ូទៅវិញ៕

Loading...