ខ្មោចនាវា​ចម្បាំង​១គ្រឿង​ និង​គ្រាប់​យុទ្ធភ័ណ​​មិន​ទាន់​ផ្ទុះ​ ជាច្រើនគ្រាប់ ត្រូវ​បាន​គេ​ប្រទះឃើញនៅស្រុកស្រីសន្ធរ

(ខេត្តកំពង់ចាម )៖ តាមរយៈសេចក្ដីរាយការណ៍ របស់អាជ្ញាធរមូលដ្ឋាន កាលពីព្រឹកថ្ងៃទី១២ ខែសីហា​ ឆ្នាំ​២០២០​ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ ​ចុះ​ពិនិត្យ​ទីតាំង​ខ្មោច​នាវា​លិច​ទឹក​ខាងលើ​ ដើម្បី​រៀបចំ​ឲ្យ​មាន​កម្លាំង​សមត្ថកិច្ច​ប្រចាំ​ការ​នៅ​តំបន់​នោះ​ រហូតដល់យក​គ្រាប់​យុទ្ធភ័ណ​ទាំងនោះ ចេញអស់ជាមុខសិនទើបមានសុវត្ថិភាព។ ខ្មោចនាវាចម្បាំងនេះ រួម​ជា​មួយ​គ្រាប់​យុទ្ធភ័ណ​មិន​ទាន់​ផ្ទុះ​ ចំនួន​៣ប្រភេទ​ ត្រូវ​បាន អាជ្ញាធរមូលដ្ឋានរកឃើញនៅក្នុងទឹកទន្លេមេគង្គ ស្ថិត​ក្នុង​ភូមិវាល​ ឃុំមានជ័យ​ ស្រុក​ស្រីសន្ធរ​ ខេត្ត​កំពង់ចាម​ ដែល​គេ​សង្ស័យ​ថា​ ជាសំណល់ពីសម័យសង្គមរាស្ត្រនិយម ។

លោក អ៊ុន​ ចចាន់ដា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំ​ឲ្យ​ចូល​ទៅ​ធ្វើការ​នេសាទ​ក្នុង​តំបន់​ហាមឃាត់​នោះ​ជាដាច់ ខាត ព្រោះ​អាចបង្កឲ្យមានគ្រោះថ្នាក់ ​ដល់​អាយុជីវិត​បាន​គ្រប់​ពេល​ ដូច្នេះ​ត្រូវ​រង់ចាំ​រហូត​មន្ត្រី​​ជំនាញ​ មក​ធ្វើការ​បោសសម្អាត​ ​​គ្រាប់​យុទ្ធភ័ណ​ទាំងនោះ​ ​ររួចរាល់សិន។

ការរកឃើញគ្រាប់​យុទ្ធភ័ណ មិនទាន់ផ្ទុះនេះ គឺ
ក្រុមហ៊ុនសហគ្រាសសុភារ័ត្នអភិវឌ្ឍន៍បានបូមយកខ្សាច់នៅតំបន់នោះ ទេីប​ប្រទះ​ឃើញ​គ្រាប់​ ចំនួន​៣ប្រភេទ​ គឺមាន​ ១-គ្រាប់AK57​ចំនួន៣គីឡូក្រាម​ ២-គ្រាប់៦០មីលីម៉ែត្រ​ ចំនួន១៦គ្រាប់​ និងគ្រាប់៨០មីលីម៉ែត្រ​ ចំនួន១គ្រាប់​ ៕

Loading...