ខ្យល់ព្យុះ​ Koppu​ បក់បោក​តំបន់​ភាគ​ខាងជើង​ហ្វី​លី​ពី​ន​

​ទីភ្នាក់ងារ​អាកាសធាតុ​ជាតិ​ហ្វី​លី​ពី​ន​បាន​ប្រកាស​ថា​ ខ្យល់ព្យុះ​ដែល​មាន​កម្លាំង​ខ្លាំង​ឈ្មោះ​ Koppu​ បាន​វាយប្រហារ​បក់​បោក​ទៅ​លើ​តំបន់​ភាគ​ខាងជើង​ហ្វី​លី​ពី​ន​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០១៥​ ធ្វើ​ឲ្យ​តំបន់​ឈូង​សមុទ្រ​នោះ​មាន​ខ្យល់​ខ្លាំង​ហើយ​ដែល​ក្រុម​អ្នក​ព្យាករណ៍​អាកាសធាតុ​អះអាង​ថា​ អូស​បន្លាយ​ពេលវេលា​រហូត​ដល់​៣​ថ្ងៃ​នោះ​ ។​

​ការិយាល័យ​ការពារ​ជន​ស៊ី​វិល​បាន​បញ្ជាក់​ថា​ នៅ​មុន​ខ្យល់ព្យុះ​មក​ដល់​នេះ​ មនុស្ស​៦.៥០០​នាក់​ត្រូវ​ជម្លៀស​ទៅ​រក​ទីតាំង​ដែល​មាន​សុវត្ថិភាព​ ។​

​ភ្នាក់ងារ​អាកាសធាតុ​ជាតិ​ហ្វី​លី​ពី​ន​បាន​ផ្សព្វផ្សាយ​ថា​ ខ្យល់ព្យុះ​ Koppu​ បាន​បោកបក់​នៅ​ទីប្រជុំជន​ Casiguran​ ចម្ងាយ​២១៥​កី​ឡូ​ម៉ែត្រ​ ភាគ​ឦសាន​ទីក្រុង​ម៉ានីល​កាលពី​វេលា​ម៉ោង​៤​ព្រឹក​ ថ្ងៃ​ទី​១៨​ ខែតុលា​ ក្នុង​ល្បឿន​២១០​កី​ឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ។​

​លោក​ Alexander​ Pama​ ប្រធាន​ក្រុមប្រឹក្សា​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​ជាតិ​បាន​ធ្វើ​សម្ភាសន៍​ជាមួយ​វិទ្យុ​ DZBB​ ផ្សព្វផ្សាយ​ថា​ ខ្យល់ព្យុះ​នេះ​ហៀ​បម​ក​ដល់​យើង​មែនទែន​ហើយ​ យើង​សង្ឃឹមថា​ វា​នឹង​ចាក​ចេញពី​ប្រទេស​នេះ​បាន​ឆាប់រហ័ស​។​

​វិទ្យុផ្សាយសំឡេង​ក្នុង​តំបន់​បាន​ផ្សព្វផ្សាយ​ថា​ ខ្យល់ព្យុះ​បាន​បក់​បោក​រំ​លឹ​ង​ដើមឈើ​ទាំង​ឫស​អស់​ជា​ច្រើន​ និង​បង្ក​ឲ្យ​បាក់​បង្គោល​ភ្លើង​ស្ថិត​នៅ​ក្នុង​ខេត្ត​ Aurora​ ខេត្ត​ Casiguran​ និង​ខេត្ត​ក្បែរៗ​នោះ​មាន​ដូច​ជា​ខេត្ត​ Isabela​ ផង​ដែរ​ធ្វើ​ឲ្យ​តំបន់​ទាំងមូល​ត្រូវ​កាត់​ផ្តាច់​ចរន្តអគ្គិសនី​ ។​

​លោក​ Alexander​ Pama​ បាន​បញ្ជាក់​ថា​ ការ​បាក់​ដី​ និង​ទឹកជំនន់​ជន​ឡើង​ពី​ទន្លេ​បណ្តាល​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​នោះ​ធ្វើ​ឲ្យ​កាត់​ផ្តាច់​ផ្លូវថ្នល់​ជា​ច្រើន​ស្ថិត​នៅ​ក្នុង​តំបន់​ និង​ធ្វើ​ឲ្យ​ខូចខាត​ដល់​ដី​កសិកម្ម​តាម​តំបន់​ជ្រលង​ភ្នំ​ផង​ដែរ​ ។​ មន្ត្រី​អាកាសធាតុ​អះអាង​ថា​ ខ្យល់ព្យុះ​នេះ​នឹង​អូស​បន្លាយ​ពេលវេលា​ច្រើន​ថ្ងៃ​នៅ​លើ​ដែន​កោះ​ Luzon​ ដែល​មាន​លំនៅ​ឋាន​ពលរដ្ឋ​រស់នៅ​ជិត​៥០០​លាន​នាក់​ ។​

​បើ​ទោះបី​ខ្យល់ព្យុះ​នេះ​មិន​បាន​បក់​បោក​មក​ចំ​លើ​ទីក្រុង​ម៉ានីល​ក៏​ពិតមែន​ ប៉ុន្តែ​ភ្នាក់ងារ​អាកាសធាតុ​បាន​ព្រមាន​ថា​ នៅ​ភាគ​ខាងត្បូង​ទីប្រជុំជន​នេះ​នឹង​ទទួល​រង​ការ​វាយប្រហារ​ពី​ខ្យល់​ខ្លាំង​ លាយឡំ​ដោយ​ភ្លៀង​ធំ​ ។​

​ហ្វី​លី​ពី​ន​ជា​រៀង​រាល់​ឆ្នាំ​ទទួល​រង​គ្រោះ​ពី​ខ្យល់ព្យុះ​ប្រមាណ​២០​ ហើយ​ភាគ​ច្រើ​នៃ​ខ្យល់ព្យុះ​នោះ​សុទ្ធតែ​មាន​កម្លាំង​ខ្លាំង​អាច​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ ៕​

df (1) 3906 (1) df (2)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *