ខ្យល់ព្យុះ Goni ក្រោយបំផ្លិចបំផ្លាញហ្វីលីពីនហើយ តម្រង់ទិសទៅកាន់ជប៉ុន

ខ្យល់ព្យុះ Goni កាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៥ បានតម្រង់ទិសឆ្ពោះទៅកាន់ប្រទេសជប៉ុន ក្រោយពីខ្យល់ព្យុះនេះបំផ្លិចបំផ្លាញនៅហ្វីលីពីនសម្លាប់មនុស្ស១០នាក់ ព្រមទាំងបង្ខំឲ្យពលរដ្ឋតៃវ៉ាន់រាប់ពាន់នាក់ភៀសខ្លួនទៅរកទីសុវត្ថិភាពរួចមក ។

នៅរសៀលថ្ងៃទី២៣ ខែសីហា ខ្យល់ព្យុះនេះបាននិងកំពុងធ្វើដំណើរ២៤០គីឡូម៉ែត្រក្នុងមួយម៉ោង ស្ថិតនៅភាគខាងកើតរដ្ឋធានទីតៃបិ ប្រទេសតៃវ៉ាន់ ហើយកំពុងតែធ្វើដំណើរយឺតៗ ជាង៣០គីឡូម៉ែត្រក្នុងមួយម៉ោងឆ្ពោះទៅទិសខាងជើង ។ នេះបើតាមការប្រកាសឲ្យដឹងពីមជ្ឈមណ្ឌលអាកាសធាតុតៃវ៉ាន់ ។ ហ្វីលីពីនជាប្រទេសដែលរងគ្រោះធ្ងន់ជាងគេពីខ្យល់ព្យុះ Goni នេះដែលបានបង្កឲ្យបាក់ដី ទឹកជំនន់សម្លាប់មនុស្ស១០នាក់ និង១៧នាក់ផ្សេងទៀតនៅបាត់ខ្លួន ស្ថិតនៅភាគខាងជើងប្រទេស ខេត្ត Luzon ។

លោក Alexander Pama ទទួលបន្ទុកមុខងារការពារជនស៊ីវិលបានបញ្ជាក់ថា ពលរដ្ឋនៅតំបន់ខ្លះមានការជម្លៀសបានទាន់ពេលវេលា ប៉ុន្តែតំបន់ខ្លះទៀតមិនអាចជម្លៀសបានទាន់ពេលនោះឡើយ ខ្យល់ព្យុះបានបក់បោកមកដល់ទៅហើយ ។

ប្រភពបន្តថា មនុស្ស១៧នាក់នៅបាត់ខ្លួនស្ថិតនៅទីតាំងអណ្តូងរ៉ែធុនតូចមួយកន្លែងដោយសារតែការបាក់ដីសង្កត់ពីលើ ។

ទោះបីយ៉ាងណា នៅពេលនេះ មជ្ឈមណ្ឌលអាកាសធាតុហ្វីលីពីនបានប្រកាសថា ហេតុការណ៍គ្រោះថ្នាក់ទាំងអម្បាលម៉ាននោះបានកន្លងផុតទៅហើយ ។ មជ្ឈមណ្ឌលសម្រាប់អ្នកភៀសខ្លួន២០កន្លែង នៅតែបន្តប្រតិបត្តិការដោយមានជនភៀសខ្លួនប្រមាណ៤ពាន់នាក់ស្នាក់អាស្រ័យបណ្តោះអាសន្ននៅខាងក្នុងនោះ ។

ស្ថិតនៅខេត្តភាគខាងជើងហ្វីលីពីន គឺខេត្ត Ilocos Norte នៅទីនោះមានការបាក់ស្ពាន ធ្វើឲ្យពលរដ្ឋជិត៧៣០គ្រួសារជាប់គាំង ។ ខ្យល់ព្យុះនេះគឺខ្យល់ព្យុះទី៩ ក្នុងចំណោមខ្យល់ព្យុះប្រមាណ២០ដែលវាយប្រហារមកលើហ្វីលីពីនក្នុងមួយឆ្នាំៗ ៕

dwe

22_bagyo3a

Loading...

Leave a Reply

Your email address will not be published. Required fields are marked *