បន្ទាយមានជ័យៈ កាលពីល្ងាច ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ មានភ្លៀង កក់ខែ ហើយលាយឡំខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ ចំនួន ២០ ខ្នង ស្ថិតនៅភូមិព្រៃសង្ហា ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
នេះបើយោងតាមភ្នាក់ងារភូមិ និងមន្ត្រីក្រុមការងារ បានប្រាប់រស្មីកម្ពុជា កាលពីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ។
ប្រភពដដែល បានបន្តថាៈ កម្រិតខូចខាតនោះ មានលក្ខណៈតូចៗហើយក៏មិនមានគ្រោះថ្នាក់ ដល់ដល់មនុស្ស សត្វដែរ ហើយមកទល់ពេលនេះ កងកម្លាំងយោធា កងពលតូចលេខ៥១ នគរបាល និងមន្ត្រី បាននឹងកំពុងពិនិត្យ ហើយអន្តរាគមន៍ ជួយជួសជុលឡើងវិញ ជូនប្រជាពលរដ្ឋ៕/V-PC