ខ្លោចចិត្តម៉្លេះទេ​ !! ម្ដាយ​ទៅ​ដងទឹក​ឃើញ​កូន​ប្រុស​ អណ្ដែត​ក្នុងពាង

ខេត្តកណ្ដាល៖ ហេតុការណ៍ដ៏រន្ធត់តក់ស្លុតនេះ បានកើតឡើងកាលពីវេលាម៉ោង១៦និង១០នាទី ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៧ នៅចំណុចភូមិស្រែគោក ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ដោយមានក្មេងជនរងគ្រោះឈ្មោះ ហួន ចាន់ណារះ ភេទប្រុស អាយុ១ឆ្នាំ៦ខែ រស់នៅភូមិឃុំកើតហេតុខាងលើ ក្នុងបន្ទុក ស្លាប់ដោយសារលង់ទឹក។

ប្រភពពីនគរបាលបានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងរងគ្រោះទៅលេងនៅផ្ទះយាយ រីឯម្តាយក្មេងរងគ្រោះអង្គុយលេងនៅរោងតារាងបាល់ទះនៅទល់មុខផ្ទះយាយ លុះដល់វេលាម៉ោងកើតហេតុខាងលើ ម្ដាយក្មេងរងគ្រោះ បានទៅដងទឹកពាងដើម្បីដាំបាយ ស្រាប់តែឃើញកូនលង់ទឹកស្លាប់ នៅក្នុងទឹកពាងបាត់ទៅហើយ រួចរាយការណ៍ មកសមត្ថកិច្ចកម្លាំងជំនាញកម្លាំងប៉ុស្ដិ៍តែម្ដង។

ក្រោយពីទទួលដំណឹងអជ្ញាធរមូលដ្ឋាននិងគ្រូពេទ្យ បានចុះមកដល់កន្លែងកើតហេតុ បានពិនិត្យទៅលើសាកសពឃើញថា សពពិតជាស្លាប់ ដោយសារលង់ទឹកប្រាកដមែន ក្រោយពេលពិនិត្យរួចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...