ខ្សល់កន្ទ្រាក់បក់បោកបណ្តាលឲ្យដើមឈើដួលរលំត្រូវតំបូលវត្តខូចខាតយ៉ាងដំណំ

ខេត្តរតនគិរី៖ ភ្លៀងមួយមេយ៉ាងធំលាយឡំនិងខ្យល់កន្ត្រាក់បានបាក់ដើមឈើដ៏ធំមួយដើមសង្កត់លើព្រះវិហារ មិនបណ្តាលឲ្យព្រះចៅអធិការវត្តរងគ្រោះថ្នាក់នោះទេ កាលពីវេលាម៉ោង៨នឹង៣០ នាទីយប់ ថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិឡុំថ្មី ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

មន្ត្រីនគរបាលស្រុកអូរយ៉ាដាវបានឲ្យដឹងថា ការខូចខាត សម្ភារៈវត្តមួយចំនួន ដូចជា÷ ដំបូលព្រះវិហារប្រមាណ៣០ ទៅ ៤០ភាគរយ និងដំបូលសាលាឆទានព្រមទាំងក្លោងទ្វារវត្តដួលរលំបាក់អស់ទាំងស្រុង។

មន្ត្រីនគរបាលបន្តថា ដើមឈើត្រូវបាក់ដួលរលំអស់ចំនួន ៤ទៅ ៥ដើម ធ្វើឲ្យមានការភិតភ័យពីព្រះចៅអធិការវត្ត ព្រះនាម រាមហាន ព្រះជន្ម៥៧ព្រះវិស្សា នៅសុវណ្ណគិរីបរិព័ទ្ធ(ហៅវត្តភូមិឡុំថ្មី)៕ ជាយដែន

 

Loading...