ខ្សឹបដាក់ច្រៀក៖ អំពើពុករលួយក្នុងមន្ទីរធម្មការខេត្តត្បូងឃ្មុំ ក្រោមការដឹកនាំដោយ លោក ហាក់ ហុន

អំពើពុករលួយក្នុងមន្ទីរធម្មការខេត្តត្បូងឃ្មុំ ក្រោមការដឹកនាំដោយ លោក ហាក់ ហុន ប្រធានមន្ទីរធម្មការខេត្ត។ ករណិ អំពើពុករលួយ យកលុយពីបេក្ខជន ម្នាក់២៥០០ ដុល្លារ ដើម្បីរត់ការប្រលងយកក្របខណ្ឌ ក ជាប់ទាំងអស់១៤នាក់ នៃប្រលងក្របខណ្ឌនៃក្រសួងធម្មការ ។

ដណ្តើមប្រាក់បេសកកម្មពីបុគ្គលិកនិងប្រាក់ខែមន្ត្រីជាប់កិច្ចសន្យា៦៤ នាក់ ក្រោយពីក្រសួងទំលាក់ប្រាក់បេសកកម្មនិងប្រាក់ខែមន្ត្រីជាប់កិច្ចសន្យាតាមប្រពន្ឋ ATM គឺបានអោយបុគ្គលិកទាំងនោះ ដកប្រាក់មកចែកគ្នា ។

ថវិកាជាតិរបស់មន្ទីរធម្មការខេត្តចុងឆ្នាំ២០១៤ និង២០១៥មានដូចជា ជំពូក៦០…បានប្រព្រឹត្តអំពើពុករលួយកេងប្រវ័ញ្ចថវិកាជាតិ យកធ្វើជាផលប្រយោជន៍ផ្ទាល់ខ្លួន សូម្បីតែប្រាក់ដែលប្រមូលពីតាមវត្ត ក៏ដូចជាប្រាក់ខែគ្រូពុទ្ធិកសិក្សា កេងប្រវ័ញ្ចយកធ្វើមានធ្វើបាន ដូចជាប្រាក់រេជ្ជទេយ្យ ប្រាក់បេសកកម្មរបស់មន្ត្រី ប្រាក់ទំនាក់ទំនងសាធារណៈនិងផ្សព្វផ្សាយសរុបថវិការជាតិរាប់រយលានរៀល ។

ការតែងតាំងមន្រី្ត ជាអនុប្រធានមន្ទីរជាប្រធានការរិយាល័យ មិនបានប្រជុំសម្រេច និងមិនបានបញ្ជូនឈ្មោះទៅក្រសួងសុំយោបល់ពិនិត្យសម្រេច។ ការបំប៉ោងប្រាក់ឈ្នួលផ្ទះ ភ្លើង-ទឹកបំប៉ោងប្រាក់ជួសជុលមន្ទីរ តាមពិតមន្ទីរជួលធ្វើការ ។

ប្រាក់គ្រូជាប់កិច្ចសន្យា ប្រាក់របស់មន្ត្រី មន្ទីរជាប់កិច្ចសន្យា ប្រាក់លទ្ធកម្ម ប្រចាំឆ្នាំ ប្រាក់បុរេប្រទានប្រចាំឆ្នាំ ត្រូវបានលោក ហាក់ ហុន ប្រព្រឹត្តិជាមួយ លោកស្រី កែវ សុធារី យ៉ាងរលូន។ពេលដែលក្រុមអធិការកិច្ចក្រសួងចុះពិនិត្យម្ដងៗ លោក ហាក់ ហុន យកប្រាក់របស់មន្ទីររាប់លានរៀល យកមកឲ្យលោកស្រី កែវ សុធារី ដើម្បីទប់អំណាច ពេលដែលក្រុមអធិការកិច្ចក្រសួងចុះពិនិត្យម្ដងៗ ធ្វើឲ្យរបាយការណ៍យ៉ាងរលូនហាក់ដូចជា គ្មាន រឿងអ្វីកើតឡើង។

សង្ឃឹមថា លោកហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែលទើបទទួលតំណែងថ្មីនឹងធ្វើការពិនិត្យ រឿង នេះ ឡើងវិញដើម្បីសម្អាតមន្ត្រីខិលខូចនៅក្រោមឱវាទ អនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា រួចចាត់ការតាមផ្លូវច្បាប់ ពីព្រោះទង្វើ ទាំងនេះ គឺជាភាពអាប់ឱនដល់ពុទ្ធសាសនា និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះក្រសួង ជាក្រសួង ដែលដឹកនាំសាសនា ជាសាសនារបស់រដ្ឋ ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *