ខ្សឹបដាក់ត្រចៀក៖ ថ្នាក់ដឹកនាំខេត្តតាកែវនិងអង្គភាពប្រឆាំងអពើពុករលួយមើលទង្វើដឹកនាំនិងអំពើពុករលួយរបស់លោកហេងវុទ្ធីផង

ពាក្យចាស់លោកពោលថា”គោដំបៅខ្នងក្អែកហើររំលងរំសាយកន្ទុយ” ចាប់ផ្ដើមលេចចេញបណ្ដើរៗសម្រាប់លោកហេងវុទ្ធីនាយកទីចាត់ការផែនការនិងវិនិយោគនៃសាលាខេត្តតាកែវនោះហើយ។កាលពីប៉ុន្មានថ្ងៃមុនក្នុងចារឹកក្រេវក្រោធលោកហេងវុទ្ធីសម្លឹងមុខមន្ត្រីក្រោមឱវាទប្រមាណជាង 20នាក់ក្នុងពោះដៅសម្លឹងទុករកមុខអ្នកបញ្ចេញឯកសារក្នុងថតតុរបស់ខ្លួនឲ្យអ្នកកាសែតបានដឹង។នៅព្រឹកថ្ងៃទី២២ខែមេសានេះទៀតគ្រាដែលរាជរដ្ឋាភិបាលប្រកាសកាត់បន្ថយមន្ត្រីរាជការមិនឲ្យមកធ្វើការគ្នាច្រើននោះលោកហេងវុទ្ធីបានកោះអញ្ជើញមន្ត្រីក្រោមឱវាទឱ្យមកស្គេនក្រយ៉ៅដៃដើម្បីស្វែងរកអ្នកដែលបញ្ចេញឯកសារនិងភស្តុតាងពុករលួយផ្ទៃក្នុងរបស់ឲ្យដល់ដៃអ្នកកាសែត។

នេះច្បាស់ណាស់ថាវាជាអំពើពុករលួយពិតប្រាកដប៉ុន្តែលោកហេងវុទ្ធីបែរជាមិនព្រមលះបង់គំនិតនិងពុតត្បុតកិបកេងផលប្រយោជន៍ជាតិមកដាក់ក្នុងហោប៉ៅខ្លួនបែរជាងាកមកខាំមន្ត្រីស្លូតត្រង់នៅក្រោមឱវាទដែលគ្នាសុំតែម៉ារស់មួយគែមិនបានផងនោះទៅវិញ។អំពើពុករលួយយ៉ាងហោចណាស់ជាង 4 ឆ្នាំមកនេះគឺសមល្មមគ្រប់គ្រាន់ដែលអាចឱ្យលោកហេងវុទ្ធីឆ្អែតឆ្អន់ងាកមកគិតគូរអំពីផលប្រយោជន៍ជាតិក៏ដូចជាមន្ត្រីនៅក្រោមឱវាទខ្លះផង។ប៉ុន្តែពេលនេះបែរជាមកប៉ងត្របាក់ខាំមន្ត្រីស្លូតត្រង់ឲ្យគ្នាស្លាប់នៅក្នុងគ្រាដ៏លំបាកនេះទៅវិញ។

មានមន្ត្រីនៅទីចាត់ការផែនការនិងវិនិយោគក្រោមឱវាទលោកហេងវុទ្ធីភាគតិចបំផុតដែលគាំទ្រទង្វើរបស់លោក។មន្ត្រីភាគច្រើនមិនពេញចិត្តនឹងការដឹកនាំតែពោរពេញដោយអំពើពុករលួយនោះទេ។ក្រៅពីពួកមន្ត្រីនៅក្រោមឱវាទពួកឈ្មួញមួយចំនួនធំដែលរកស៊ីជាមួយលោកហេងវុទ្ធីក៏មិនពេញចិត្តចំពោះមន្ត្រីម្នាក់នេះដែរ។មានឈ្មួញពេញចិត្តលោកហេងវុទ្ធីតិចតួចដែរដូចជាថៅកែស្ថានីយប្រេងនៅម្ដុំបឹងកាប្រេមតាមផ្លូវជាតិលេខ 2 ជិតច្រកចូលទីរួមខេត្តតាកែវម្នាក់ដែរ។

អំពើពុករលួយដែលមានភស្តុតាងស្រស់ៗដែលលោកហេងវុទ្ធីបានប្រព្រឹត្តគួរតែថ្នាក់ដឹកនាំខេត្តតាកែវលៃលកចាត់វិធានការ?ឬមួយដូចលោកហេងវុទ្ធីថាលុយបានមកពីអំពើពុករលួយទាំងនោះបានចែករំលែកឲ្យឯកឧត្តមអភិបាលខេត្តមួយចំណែកដែរ។បើយ៉ាងដូច្នោះមែនមានតែអង្គភាពប្រឆាំងអំពើពុករលួយ,អាជ្ញាធរសវនកម្មជាតិដូចជាក្រសួងអធិការកិច្ចចាប់វិធានការស៊ើបអង្កេតរកមើលអំពើពុករលួយដ៏យូរឆ្នាំរបស់លោកហេងវុទ្ធីនេះផង។ឬមួយថាសូម្បីតែអង្គភាពប្រឆាំងអំពើពុករលួយក៏មិនអាចទៅរួចព្រោះឮមន្ត្រីក្រោមឱវាទខ្សឹបខ្សៀវគ្នាថាឃើញលោកហេងវុទ្ធីនិងមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយផឹកស៊ីជុំគ្នាញឹកញាប់?

Loading...