ខ្សឹបដាក់ត្រចៀក៖ ធ្លាយអំពើពុករលួយនៅមន្ទីរអប់រំខេត្តតាកែវ

ប៉ុន្មានថ្ងៃកន្លងមកនេះនៅក្នុងចំណោមមន្ត្រីរាជការ គ្រូបង្រៀននៅខេត្តតាកែវខ្សឹបខ្សៀវតៗគ្នាមិនឈប់អំពីបញ្ហាអំពើរពុករលួយបក្ខពួកនិយមនៅក្នុងមន្ទីរអប់រំយុវជននិងកីឡា។ ក្នុងនោះគេខ្សឹបថា លោក ផូ កែវរស្មីប្រធានការិយាល័យគណនេយ្យ និងលោកយន់ យ៉ុង អនុប្រធានការិយាល័យមធ្យមសិក្សា ឃុបឃិតគ្នាប្រព្រឹត្តអំពើរពុកលួយផ្អើលគ្រូៗបង្រៀននៅខេត្តតាកែវ។ អំពើពុករលួយក្នុងទំហំទឹកប្រាក់រាប់រយលានរៀលដែលជឿថា ពិតជាមានការបិទភ្នែកពីលោកប្រធានមន្ទីរ។

ប្រភពខ្សឹបថា លោកផូ កែវរស្មីបានឃុបឃិតជាមួយលោក យន់ យ៉ុងលួចធ្វើផែនការទូទាត់លុយបេសកកម្មអោយឈ្មោះ នុត សុគន្ធារីជាភរិយាលោក ផូ កែវរស្មី ជាទឹកប្រាក់ចំនួន១២៨០០០០រៀលសរុបរយះពេល១០ខែគឺ១២៨០០០០០រៀល ។ ការធ្វើផែនការទូទាត់លុយនេះមិនមែនតែភរិយាលោកផូ កែវរស្មីម្នាក់នោះទេ ។ សូម្បីខ្លួនឯងក៏ពួកគេបន្លំបេសកកម្មដែរ។
ជាងនេះទៅទៀតលោកទាំង២ជាអ្នករៀបចំឈ្មោះមន្ត្រីនិងគ្រូបង្រៀនដែលត្រូវទៅធ្វើការក្រៅខេត្តដែលត្រូវមានបេសកកម្ម។ មានតែបក្ខពួក ពួកគេទាំង២នាក់នេះទេដែលមានបេសកកម្មញឹកញាប់។

អំពើពុករលួយនេះត្រូវបានក្រុមមន្ត្រីក៏ដូចជាគ្រូបង្រៀននៅខេត្តតាកែវអះអាងថា ងាយស៊ើបអង្កេតណាស់ ប៉ុន្តែខ្លាចតែក្រសួងអប់រំមិនស៊ើបអង្កេតតែប៉ុណ្ណោះ។ រឿងគេខ្សឹបខ្សៀវទៀតថា បើគ្មានការឃុបឃិតពីលោកប្រធានមន្ទីរទេ បុគ្គលទាំង២នាក់ពិបាកប្រព្រឹត្តដោយចំហរយ៉ាងនេះណាស់ ។ គេសង្ឃឹមថា ក្រសួងអប់រំយុវជននិងកីឡា នឹងមិនបណ្តោយអោយមន្ត្រីរាជការទាំង២រូបនៅខេត្តតាកែវធ្វើអ្វីផ្តេសផ្តាសស្រេចតែនឹងចិត្តយ៉ាងនេះទេ៕

Loading...