ខ្សឹបដាក់ត្រចៀក៖ នគរបាល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​កូនចៅ​លោក​ស៊ឹម​សំអាត​គោះ​លុយ​កម្មករ​អូសរ​ទេះ​និង​អ្នក​ធ្វើ​បណ្ណ័​ចូល​ផ្សារ​រុងគ្លឿ​

នគ​បាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ដែល​ក្រោម​ការដឹកនាំ​លោក​ឧត្តមសេនីយ៍ត្រី ស៊ឹម សំអាត​បាននិងកំពុង​បណ្តាក់​កូនចៅ​ជម្រឹត​យក​លុយ​ពី​កម្មករ​អូរ​ទេះ​ដោយ​ខុសច្បាប់​។​

ប្រភព​ពី​កម្មករ​អូរទេះ​គ្រាន់តែ​រស់​បាន​ខ្សឹបថា​៖​លោក​ឧត្តមសេនីយ៍ត្រី ស៊ឹម សំអាត នាយ​ប៉ុស្តិ៍​នគ​បាល​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​និង​លោក សេម មករា​ជា នាយ​ផ្នែក​សេនាធិការ រៀបចំ​មន្ត្រីក្រោមឱវាទ​ចាំ​យក​លុយ​ពី​កម្មករ​អូស​រទេះ​ចេញ ចូល​ថៃ​។

​ទី​តាំងទី​/១​ចំណុច​ប៉ុស្តិ៍​កណ្តាល​ជិត​រង្វង់​មូល​ដោយ​យក​លុយ​ពី​កម្មករ​ដឹក​ត្រី និង​ខោ​អាវ​ជជុះ​ចាប់ពី​៥០០០​រៀល​(​ប្រាំ​ពាន់​រៀល​)​ទៅ​១០០០០​រៀល​(​មួយ​ម៉ឺន​រៀល​)​ម្តង​។​ ទី​តាំងទី​២/​ប៉ុស្តិ៍​កណ្តាល​ចំណុច​ជិត​កន្លែង​លក់​សំបុត្រ​ចុះ​ពី​ស្ពាន​មិត្តភា​កម្ពុជា​-​ថៃ នៅ​កន្លែង​នោះ​មាន​លោក​អនុសេនីយ៍ឯក ម៉ៅ ម៉​យ ឈរជើង​ចាំ​កាក់រ​ទេះ​ទំនិញ​ដែល​កម្មករ​អូស​ពី​ទឹកដី​នៃ​ប្រទេស​ថៃ ។ ភាគច្រើន​កូនចៅ​លោក​ម៉ៅ​ម៉​យ​មិ​ង​យកដៃ​ខ្លួនឯង​ផ្ទាល់​ទេ​គឺ ប្រើ​ឲ្យ​ពលរដ្ឋ​ម្នាក់​ដែល​ស៊ីឈ្នួល​ជា​អ្នក​យក​លុយ​មកឲ្យ ។​

​កម្មករ​អូស​ទំនិញ​បាន​បាន​ប្រាប់ ឲ្យដឹងថា​៖​លោក ម៉ៅ ម៉​យ បាន​ទារ​ក្បាលរទេះ​ដឹកទំនិញ​១​រទេះ​ចាប់ពី​៥០​បាត​ទៅ​៣០០​បាត​(​លុយ​បាត​)​តាម​តូច ធំ ហើយរ​ទេះ​ខ្លះ​មាន​បង់​ខែ​ជា​ប្រចាំ​ផង​ដែរ​។ ដល់​ខែ​លោក ម៉ៅ ម៉​យ ខ​ល​ទារ​តែម្តង មិន​ក្រោម​ពី​២០០០​បាត​នោះ​ទេ​។​

​ក្រៅពី​រក​លុយកាក់​ពី​កម្មករ​អូរទេះ​ប្រភព​ពី​អ្នកញៀន​ល្បែង​កាស៊ីណូក៏​បានឲ្យ​ដឹង​ដែរ​ថា​កន្លង​មក​ពួក​គាត់​បាន​ចត​រថយន្ត​នៅ​ក្នុង​បរិវេណ​កាស៊ីណូ ដើម្បី​ចូល​ទៅ​លេង​រយៈពេល​យូរ​បន្តិច​ត្រូវ​ប៉ូលីស​អន្តោប្រវេសន៍​ទារ​លុយ​រហូត​ទៅ​ដល់​៥០០​បាត​(​លុយ​បាត​)​ឯណោះ​។

​សូម​បញ្ជាក់​ដែរ​ថា​នគ​របាល​អន្តោប្រវេសន៍​មាន​តួនាទី​មើល​ការខុសត្រូវ​ឬ​បំពេញបែបបទ​នានា​ជូន​ភ្ញៀវ​ចេញចូល​ក្រៅ​ឬ​ក្នុង​ប្រទេស​តែប៉ុណ្ណោះ ការប្រមូល​លុយ​តាម​អំពើ​ពុករលួយ​ខាងលើនេះ មាន​លក្ខណៈ​ពុករលួយ​ជា​ប្រព័ន្ធ​។​

​ដោយឡែក សម្រាប់​ពលរដ្ឋ​ខ្មែរ​ធ្វើកា​ត​ចូល​ផ្សារ​រោង​ក្លឿប្រទេស​ថៃ​វិញ​ត្រូវបាន​លោក​ឧត្តមសេនីត្រី ស៊ឹម សំអាត កំណត់​អោយ​ថតរូប​មួយ​សន្លឹង​ដ៏​តូច​ប្រហែល​៣​គុណ​នឹង​៤​សោះ​បែរជា​ពួកគេ​យក​តម្លៃ​រហូត​ទៅ​ដល់​៦០០០​រៀល ។ ប្រសិន​ជា​ប្រជាពលរដ្ឋ​បាន​យក​រូបថត​ដែល​ខ្លួន​មាន​ស្រាប់ បែរ​ជា​គេ​យក​លេស​ថា រូបថត​នោះ​មិន​មាន​បញ្ជាក់​ពី​ថ្ងៃ​ខែ ។ នេះ​មិន​និយាយ​ពី អ្នក​ដែល​ធ្វើការ​នៅ​ប្រើ​សម្តី​ដូច​ជះ​អាចម៍​ទាំង​កន្ថោ​នោះឡើយ ។​

ពលរដ្ឋ​ស្នើឲ្យលោក​នាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយកដ្ឋាន​គ​របាល​អន្តោប្រវេសន៍ ក៏​ដូច​ជា​ស្ថាបន័​ប្រឆាំង​អំពើរពុករលួ​យមក​ធ្វើការ​ស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​របស់​មេ​ប៉ុស្តិ៍​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នេះ​ផង​ ៕

 

Loading...