ខ្សឹបដាក់ត្រចៀក៖ នាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញលោក អ៊ុក សុផល នៅតែប្រព្រឹត្តអំពើពុករលួយ

បើតាមការបង្ហើបពីមន្ត្រីរាជ​ការនៅក្នុងទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ បានឲ្យដឹងថា បច្ចុប្បន្នលោក អ៊ុក សុផល នាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ នៅតែមានសិទ្ធអំណាចធំធេងក្នុងការប្រព្រឹត្តអំពើពុករលួយយ៉ាងរលូន។ ប្រភពបានឲ្យដឹងទៀតថា បើទោះបីរឿងអាស្រូវពុករលួយរបស់លោក អ៊ុក សុផល នាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ដូច្នេះហើយទើបមានសេចក្តីអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយយ៉ាងពេញទំហឹងរបស់លោក អ៊ុក សុផល នាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ និងបក្ខពួកជាបន្ទាន់។

ប្រភពស្និទ្ធនឹងលោក អ៊ុក សុផល នាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ បានឲ្យដឹងថា ច្រើនឆ្នាំកន្លងទៅនេះលោក អ៊ុក សុផល ប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយយ៉ាងច្រជាក់ចិត្ត។ ព្រោះអាងមានខ្នងបង្អែករឹងមាំ។ គ្រប់គម្រោងអភិវឌ្ឍន៍នៅក្នុងរាជធានីភ្នំពេញ សុទ្ធតែជាប្រភពចំណូលដ៏សំខាន់របស់លោក អ៊ុក សុផល នាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ និងបក្ខពួកហើយមានមន្ត្រីធំៗមួយចំនួនជាប់ពាក់ព័ន្ធផលប្រយោជន៍ផងដែរ។ ហេតុនេះហើយទើបតាំងពីជំនាន់លោក ប៉ា សុជាតិវង្ស ធ្វើជាអភិបាលរាជធានីភ្នំពេញ រហូតដល់បច្ចុប្បន្នដែលលោក ឃួង ស្រេង ធ្វើជាអភិបាលរាជធានីភ្នំពេញ គឺលោក អ៊ុក សុផល នាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ និងបក្ខពួកមិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយ។

ថ្មីៗនេះប្រភពពីមន្ត្រីនៅក្នុងទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញបានឲ្យដឹងថា លោក អ៊ុក សុផល នាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ មានអំណាចកាន់តែធំធេងក្នុងការប្រព្រឹត្តអំពើពុករលួយព្រោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បណ្តោយឲ្យលោក អ៊ុក សុផល ធ្វើអ្វីៗតាមអំពើចិត្ត។ ដូច្នេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះរឿងអាស្រូវពុករលួយរបស់លោក អ៊ុក សុផល នាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ ច្រើនឆ្នាំកន្លងទៅនេះមិនអាចបិទបាំងបានឡើយ។ ជាពិសេសលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មិនគួរទុកឲ្យលោក អ៊ុក សុផល នាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ សាងភាពល្បីល្បាញខាងពុករលួយតទៅទៀតទេ ព្រោះរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក អ៊ុក សុផល ត្រូវបានលាត់ត្រដាងជាបន្តបន្ទាប់រួចទៅហើយ៕

Loading...