ខ្សឹបដាក់ត្រចៀក៖ នាយករដ្ឋបាលសាលាស្រុកពេជា្រដា នាំចេញឈើតាមប៉ុស្តិ៍៧

ខេត្តមណ្ឌលគិរី: បើយោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា លោក សារឿន ម៉ាប់ មិនបាននាំឈើចេញទៅប្រទេសវៀតណាម តាមច្រកទ្វេភាគីណាំលៀហៅប៉ុស្តិ៍៧ គឺឲ្យនាយករដ្ឋបាលសាលាស្រុកពេជ្រាដាលោក អន ចេញមុខខ្លួនឯងនាំចេញឈើឆ្លងដែនទៅប្រទេសវៀតណាម ដោយសម្រុះសម្រួលជំនាញពាក់ព័ន្ធនៅក្នុងស្រុក។

សេចក្តីរាយការណ៍ដដែលបានបន្តថានាយករដ្ឋបាលសាលាស្រុកពេជ្រាដាលោក អន ដើរសម្រុះសម្រួលទំនាក់ទំនងអោយមានការបើកភ្លើងខៀវជំនួញនាំចេញឈើនាំចេញគ្មានការបង្រ្កាបនៅតាមសិប្បកម្មមួយចំនួនឬក៏តាមផ្ទះមួយចំនួនដែលខ្លួនបានត្រៀមទុករួចស្រេច។

ការសម្រុះសម្រួលគ្នានេះបានត្រូវគ្នារួចជាស្រេច បន្ទាប់ពីចរចាតម្លៃថ្លៃថ្នូរបើសិនគ្មានការរំខានពីស្ថាប័នអ្វីមួយនៅខេត្ត ការនាំចេញជំនួញឈើទៅតាមប៉ុស្ត៍៧ក៏ពុំមែននោះដែរ ។ ទោះជាយ៉ាងណាលោក អន ជានាយករដ្ឋបាលសាលាស្រុកពេជ្រាដា មិនអាចសុំការបំភ្លឺបានទេ ៕

Loading...