ខ្សឹបដាក់ត្រចៀក៖ នាំប្រេង និងរថយន្តកាត់ត រាប់សឹបតោនតាមផែទំនប់រលក និងផែស្វយ័តក្រុងព្រះសីហនុ សង្ស័យគ្មានបង់ពន្ធត្រឹមត្រូវ

ប្រភពព័ត៌មានពីកំពង់ផែ ក្រុងព្រះសីហនុ បានឲ្យដឹងថា មានករណីនាំទំនិញពីបរទេសតាមច្រកអន្តរជាតិនេះ ដោយក្នុងមួយថ្ងៃៗមានប្រងឥន្ធនៈរាប់សឹបតោន និងរថយន្តកាត់ត ដែលបន្លំជាគ្រឿងបន្លាស់ ជាច្រើនកុងតាន័រ រួមទាំងម៉ូតូថ្មីៗរាប់សិបគ្រឿង ត្រូវបានឈ្មួញឃុបឃិតគ្នារត់ពន្ធចូលតាមផែទំនប់រលក និងផែរអន្តរជាតិមួយនេះ ដោយសង្ស័យថាមានការបង់ពន្ធមិនត្រឹមត្រូវតាមច្បាប់រដ្ឋ ដែលបណ្តាកឲ្យបាត់ចំណូលរដ្ឋរាប់ពាន់លានរៀលក្នុងមួយថ្ងែៗ ដោយសារមានការឃុបឃិតរវាងមេគយគិន លី ជាមួយឈ្មួញធំៗ ដែលរកស៊ីនាំទំនិញតាមច្រកអន្តរជាតិចមួយនេះ ។

តាមពិត មេគយនៅកំពង់ផែក្រុងព្រះសីហនុ ឈ្មួញរកស៊ីមួយណាក៍ស្គាល់លោក គិន លី ដែរ គឺ ជាមគយដុះស្លែរាប់វស្សាមកហើយ បើអ្នករកស៊ីណាមិនស្គាល់លោកគិន លីទេ ដូចមិនស្គាល់អារក្ខសមុទ្រអញ្ចឹង ..?

ក្រៅពីរឿងពុករលួយ នៅកំពង់ផែព្រះសីហនុ នៅមានករណីជាច្រើនទៀត ដូចជា ពាក់ព័ន្ធទៅនឹងទំនិញធំៗ ដូចជារថយន្តកាត់តទំនិញប្រភេទគ្រឿងបន្លាស់ នាំចូលទំនិញកាត់ដេរបាត ឃ្លាំងនាំចេញ… រួមទាំងមន្រ្តី ដែលមានភារកិច្ចត្រួតពិនិត្យ ប្រតិវេទន៍ អ្នកចុះលេខ អ្នកបោះត្រា យកលុយពីអ្នករត់ការ នាំទំនិញចេញ-ចូលដោយបង់ លុយមួយកន្លែងៗ មិនតិចជាងពី ១០ដុល្លារទៅ ៥០ដុល្លារឡើយ ហើយមានខ្ទង់ជិត ១០កន្លែងឯណោះ គឺបង្កើត កន្លែងអង្គុយចាំយកតែលុយ ហើយបង្កភាពស្មុគស្មាញទៀតផង បើអ្នករត់ការមិនព្រមបង់លុយទេ ឯកសារមិនងាយធ្លាក់ឡើយ ហើយយកលេសខុសនេះខុសនោះ ធ្វើយ៉ាងណាបង្កការរំខានតែម្តង ។ នេះជាសកម្មភាពរកស៊ីរបស់មន្ត្រីគយនៅផែក្រុងព្រះសីហនុ ក្រោមការគ្រប់គ្រង់ផ្ទាល់ពីមេគយគិន លី ។

ប្រភពព័តមានពីមន្ត្រីនៅទីនោះបានបញ្ចាក់ថា នៅមានសកម្មភាពជាច្រើនទៀតក្នុងកំពង់ផែព្រះសីហនុ ដែលមានការប្រព្រឹត្តិអំពើពុករលួយ ជាលក្ខណៈប្រពន្ធ័ បក្ខពួក និយម អំណាចផ្តាចការ ដែលសុទ្ធសឹងក្រុម លោកមេគយ កិន លី ជាអ្នកប្រព្រឹត្តិ រាប់ឆ្នាំមកហើយ មានប្រាក់រាប់លានដុល្លា វិឡារាប់ភ្លេច .. ? ហើយមានតែអង្គភាពប្រឆាំងអំពើពុករលួយACU ឯកឧត្តម ឱម យុិនទៀងទេ ដែលអាចសីុបអង្កេតទៅមេគយពុករលួយនេះបាន ដើម្បីយកមកផ្តន្ទាទោសទោស តាមច្បាប់ ដូចដែលACU ធ្លាប់ចាប់មន្ត្រីពុករលួយមួយចំនួន មកប្រឈមមុខច្បាប់ដូឆ្នោះដែរ ស្របតាមគោលនយោបាយរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាស្តីពីការលុបបំបាត់អំពើពុករលួយពីសង្គមកម្ពុជាបច្ចុប្បន្ន ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *