ខ្សឹបដាក់ត្រចៀក៖ បទល្មើសគ្រប់បែបយ៉ាងលើដែនសមុទ្រខេត្តកោះកុងក្រោមការចាត់ចែងរបស់លោក ទា សុខា

បទល្មើសគ្រប់បែបយ៉ាង ជាពិសេសការដឹកជញ្ជូនប្រេងពីប្រទេសថៃ រួមទាំងបទល្មើសនេសាទលើដែនសមុទ្រ ខេត្តកោះកុង ស្ថិតក្រោមការចាត់ចែង និងសម្របសម្រួលរបស់លោក ទា សុខា សាច់ញាតិមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ។ វាជាការចែករំលែកគ្នារកស៊ីរបស់សាច់ញាតិមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិនៅតាមបណ្តាខេត្ត ជាប់មាត់សមុទ្រ ។ លោក ទា សុខា ត្រូវគេអះអាងថា ជាអ្នកគ្រប់គ្រងបទល្មើស នៃការដឹកជញ្ជូនប្រេង និងបទល្មើសនេសាទនៅក្នុងខេត្តកោះកុងនេះ ។ ផលលាភដែលបានមកពីអំពើល្មើស ត្រូវបានចែករំលែកឲ្យថ្នាក់ដឹកនាំខេត្ត និងស្ថាប័នជំនាញ ដែលជាប់ពាក់ព័ន្ធលើដែនសមុទ្រ ។

ប្រភពពីប្រជាពលរដ្ឋរស់នៅឃុំកោះស្ដេច ស្រុកគិរីសាគរ និងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានឲ្យដឹងថាបច្ចុប្បន្ននេះរបរនេសាទជាលក្ខណៈគ្រួសាររបស់ពួកគាត់ប្រឈមនឹងការលំបាកយ៉ាងខ្លាំងព្រោះទូកនេសាទធំៗរបស់ជនជាតិវៀតណាមនិងសៀមរាប់រយគ្រឿងចូលមកធ្វើសកម្មភាពនេសាទក្នុងដែនសមុទ្រខេត្តកោះកុង យ៉ាងមហន្តរាយ។ រីឯលោក ឡាង គិរី នាយខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតកំពុងសប្បាយប្រមូលលុយពីការឃុបឃិតបើកដៃឲ្យទូកនេសាទរបស់ជនជាតិវៀតណាមនិងសៀមចូលមកបំផ្លាញធនធានមច្ឆជាតិក្នុងផ្ទៃសមុទ្រខ្មែរនៅខេត្តកោះកុង យ៉ាងគគ្រឹកគគ្រេង។ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង កំពុងរក្សាភាពស្ងៀមស្ងាត់ដោយសារអន្តរាគមន័ពីលោក ទា​សុខា ។

ប្រភពពីមន្ត្រីអាជ្ញាធរក្នុងឃុំកោះស្ដេច ស្រុកគិរីសាគរ និងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បានឲ្យដឹងថា សមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នកំពុងឃុបឃិតគ្នាប្រមូលលុយពីការបើកដៃឲ្យទូកជនជាតិវៀតណាម ទូកសៀម ធំៗរាប់រយគ្រឿងចូលមកធ្វើសកម្មភាពនេសាទក្នុងដែនសមុទ្រខ្មែរ។ ក្នុងនោះមន្ត្រីដែលមានសមត្ថកិច្ចទទួលបន្ទុកបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ គឺជាអ្នកឃុបឃិតឲ្យទូកជនជាតិវៀតណាម ទូកសៀម ចូលមកបំផ្លាញធនធានមច្ឆជាតិក្នុងសមុទ្រខ្មែរ ហើយពួកគេទទួលបានលុយច្រើនសន្ធឹកសន្ធាប់យកទៅចែកគ្នាធ្វើមានធ្វើបាន។ ប្រភពបានឲ្យដឹងថា លោក ពុំ សុថា មានឋានៈជាអធិការទូកសមុទ្រមានកប៉ាល់ប្រដេញ២គ្រឿងរហស្សនាម01និង02 គ្រប់គ្រងដោយលោក ស៊ិន ផលគុណ និងលោក ងួន ម៉េង ដែលមានស្នាក់ការនៅខេត្តព្រះសីហនុ គឺជាអ្នកឃុបឃិតបើកដៃឲ្យទូកនេសាទជនជាតិវៀតណាមនិងទូកនេសាទសៀមចូលមកធ្វើសកម្មភាពនេសាទក្នុងដែនសមុទ្រខេត្តកោះកុង។​ទាំងអស់នេះស្ថិតក្រោមការសម្របសម្រួលរបសើលោក ទា​សុខា ។

ប្រភពពីមន្ត្រីអាជ្ញាធរឃុំកោះស្ដេច ឃុំប៉ាក់ខ្លង បានឲ្យដឹងទៀតថា លោកឧត្តមនាវីទោ ឯក សំអាន នាយរងបញ្ជាការដ្ឋានលំហសមុទ្រប្រចាំការលើនាវាល្បាតឈរជើងនៅកោះស្ដេច ក៏មានជាប់ពាក់ព័ន្ថនឹងបទល្មើសដែរ។ លោកឧត្តមសេនីយ៍ អាន ស្រៀង អនុប្រធាននាយកដ្ឋាននគរបាលព្រំដែនទឹកទទួលទិសភូមិភាគដែនសមុទ្រខេត្តកោះកុង មាននាវាល្បាតប្រចាំការនៅអង្គភាពវរសេនាតូចលេខ២៦៩ ឃុំប៉ាក់ខ្លង ក៏មានជាប់ពាក់ព័ន្ធនឹងបទល្មើសនេសាទនិងរត់ពន្ថប្រេង។ ជាមួយគ្នានេះលោកឧត្តមសេនីយ៍ត្រី យឹម សម្បត្តិ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង និងជាប្រធានស្នាក់ការបង្ក្រាបបទល្មើសនានាលើផ្ទៃសមុទ្រក៏មានជាប់ពាក់ព័ន្ធនឹងបទល្មើសនេសាទផងដែរ។ ប្រភពបានឲ្យដឹងទៀតថា មន្ត្រីសមត្ថកិច្ចដូចរៀបរាប់ឈ្មោះខាងលើនេះហើយ ដែលជាអ្នកឃុបឃិតឲ្យទូកនេសាទសៀម និងទូកនេសាទជនជាតិវៀតណាម រាប់រយគ្រឿងចូលមកនេសាទដោយប្រើប្រាស់ខុសច្បាប់ក្នុងដែនសមុទ្រនៃខេត្តកោះកុង ក្រោមការចាត់ចែងផលលាភព៉លោក ទា​ សុខា​៕

 

Loading...