ខ្សឹបដាក់ត្រចៀក៖ ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តមានជ័យ ស្រុកស្នួលខេត្តក្រចេះនៅតែ ពុករលួយ

មួយរយៈកន្លងទៅនេះរឿងអាស្រូវពុករលួយរបស់លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ត្រូវបានបើកកកាយជាបន្តបន្ទាប់ ហើយបណ្តាញព័ត៌មាននានាក៏បានចុះផ្សាយជាបន្តបន្ទាប់ផងដែរ។ ប៉ុន្តែលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ធ្វើមិនដឹងមិនឮអ្វីៗទាំងអស់ហើយទុកឲ្យលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ បង្កើនសកម្មភាពពុករលួយកាន់តែខ្លាំងក្លាថែមទៀត។ ទោះជាយ៉ាងណាអំពើពុករលួយរបស់លោក នូ សុវណ្ណា មិនអាចបិទបាំងបានទេ ព្រោះក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញ ដឹកជញ្ជូនកសិផលឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ផ្លូវជាតិលេខ៧ ស្រុកស្នូលខេត្តក្រចេះ ទម្លាយជាបន្តបន្ទាប់។

បើតាមប្រភពពីមន្ត្រីរាជការក្នុងមន្ទីរសាធារណការខេត្តក្រចេះ បានឲ្យដឹងថា ការដែលលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានលោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ ជាបង្អែកដ៏រឹងមាំ។ ប្រភពបានឲ្យដឹងទៀតថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក សាំង ប៊ុនថេន ទេនោះគឺលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនឡើយ ព្រោះអាចប្រឈមនឹងការព្រមានជាមិនខាន។ ហេតុនេះ ថ្នាក់ដឹកនាក្រសួងសាធារណការគួរពិនិត្យឡើយវិញចំពោះរឿងអាស្រូវរបស់លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ខ្លះផងដើម្បីកុំឲ្យប្រឈមនឹងការរិះគន់ជុំទិសតទៅទៀត។

បើតាមប្រភពពីក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូងទំនិញនិងដឹកជញ្ជូនកសិផលឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា ទោះបីពួកគាត់ផ្ទុកទំនិញលើសទម្ងន់ឬមិនលើសទម្ងន់ក៏ដោយ ក៏ត្រូវបង់លុយតាមការកំណត់របស់លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ និងបក្ខពួកដែល។ ចំណែកឈ្មួញខ្លះដែលប្រើប្រាស់រថយន្តធំៗផ្ទុកលើសទម្ងន់អាចបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ដោយមិនបាច់ចូលថ្លឹងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសនោះទេ។ ហេតុនេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹក មិនគួរបណ្តោយឲ្យលោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការខេត្តក្រចេះ និងលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ឃុបឃិតគ្នាធ្វើអ្វីៗស្រេចតែអំពើចិត្តតទៅទៀតឡើយ៕

Loading...