លោក តាំង ស៊ុនឡាយ

ខ្សឹបដាក់ត្រចៀក៖ មន្ត្រីមានតួនាទីមកពីក្រសួងយុត្តិធម៌គ្មានការងារធ្វើ ប៉ុន្តែបុគ្គលិកអណ្តែត ដែលជាបងប្អូនសាច់ញាតិ លោកតាំង ស៊ុនឡាយ ទទួលការងារសំខាន់ៗពេញៗដៃ

ព័ត៌មានដែលទើបតែបានបែកធ្លាយឲ្យដឹងថា ខណៈដែលមន្ត្រីមានតួនាទីមកពីក្រសួង គ្មានការងារធ្វើនោះ បែរជាបុគ្គលិកអណ្តែតដែលជាបងប្អូនសាច់ញាតិ លោកតាំង ស៊ុនឡាយ ទទួលការងារសំខាន់ៗពេញៗដៃទៅវិញ ។

ប្រភពពីមន្ត្រីតុលាការ បានខ្សឹបអោយដឹងថា មន្ត្រីមានតួនាទី ដែលក្រសួងបានបញ្ជូនមក គឺមិនអាចទទួលភារៈកិច្ចទៅតាមតួនាទី និងមុខងារ តាមការចាត់តាំងរបស់ក្រសួងយុត្តិធម៌ឡើយ ប៉ុន្តែបើបុគ្គលិកជាប់កិច្ចសន្យាក្មេងៗ ដែលជាប់ខ្សែស្រឡាយបងប្អូនរបស់លោក តាំង ស៊ុនឡាយ ទើបអាច ទទួលភារកិច្ចសំខាន់ៗបាន ហើយមានសិទ្ធបង្គាប់បញ្ជាមន្ត្រីក្របខណ្ឌ ក្រឡាបញ្ជី និងចៅក្រមមួយចំនួនផងដែរ ។ ទង្វើនេះ ធ្វើនេះធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់កិត្យានុភាព របស់មន្ត្រីរាជការ និង ច្បាប់ស្តីពីលក្ខន្តិកៈ មន្ត្រី រាជការស៊ីវិល និងច្បាប់ស្តីពី លក្ខន្តិកៈ ចៅក្រម ។

ប្រភពខ្សឹបទៀតថា មិនត្រឹមតែប៉ុណ្ណោះ ក្នុងស្ថាប័នដ៏តូចមួយ គ្រាន់តែប្រើបុគ្គលិកជាប់កិច្ចសន្យាមានចំនួន ជាង១០០នាក់ ច្រើនជាងកងអនុសេនាធំ នៃកងយោធពលខេមរភូមិន្ទការពារទឹកដីទៅទៀត ហើយបច្ចុប្បន្ន កំពុងមានគម្រោងស្នើសុំបន្ថែម ដែលបំផ្លាញថវិកា រដ្ឋយ៉ាងធ្ងន់ធ្ងរ ហើយក៏លេចមានចំហាយ មកថា កន្លែងនេះក៏ជាកន្លែង ជួយស្វែងរកក្របខណ្ឌ ដល់អ្នកដែលមានលុយដែរ ៕

លោក តាំង ស៊ុនឡាយ
Loading...