(ខ្សឹបដាក់ត្រចៀក)៖ លោកជា វណ្ណដេត មើលលោកអគ្គនាយកប្រៃសណីយ៍កម្ពុជាផង

ថ្មីៗនេះប្រភពពីមន្ត្រីបុគ្គលិកនៅក្នុងអង្គភាពប្រៃសណីយ៍កម្ពុជា បានឲ្យដឹងថា ក្រោយពេលលោក ជា វ៉ាន់ដេត ទទួលបានតំណែងជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជំនួសលោក ត្រាំ អ៊ីវតឹក រួចមកគឺលោក ជា វ៉ាន់ដេត មិនទាន់ចាត់វីធានការទប់ស្កាត់អំពើពុករលួយរបស់លោក អោក បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជា នោះទេ។ ផ្ទុយទៅវិញគឺលោក ជា វ៉ាន់ដេត នៅតែបណ្តោយឲ្យលោក អោក បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជា និងបក្ខពួកបន្តសាងភាពល្បីល្បាញខាងពុករលួយស្រេចតែអំពើចិត្តតទៅទៀត។

ប្រភពស្និទ្ធនឹងលោក អោក បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជា បានឲ្យដឹងថា ក្នុងតំណែងលោក ជា វ៉ាន់ដេត ជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ គឺអាចបណ្តោយឲ្យលោក អោក បូរ៉ា ប្រព្រឹត្តអំពើពុករលួយខ្លាំងក្លាជាងមុនទៅទៀត។ ប្រភពបានឲ្យដឹងទៀតថា លោក អោក បូរ៉ា អាចកាន់តំណែងជាអគ្គនាយកប្រៃសណីយ៍កម្ពុជា ឡើងដុះស្លែច្រើនឆ្នាំកន្លងទៅនេះ គឺដោយសារមានខ្នងបង្អែករឹងមាំ ហើយមានជំនាញខាងអែបអបលុតក្រាបរកចំណូលឲ្យមន្ត្រីធំៗក្នុងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ដូច្នេះលោក ជា វ៉ាន់ដេត អាចដើរតាមលំនាំកាលលោក ប្រាក់ សុខុន និងលោក ត្រាំ អ៊ីវតឹក ធ្វើជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ហើយបណ្តោយឲ្យលោក អោក បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជា សាងភាពល្បីល្បាញខាងពុករលួយកាន់តែខ្លាំងក្លាជាងមុនជាមិនខាន។

បើតាមការបង្ហើបពីមន្ត្រីនៅក្នុងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបង្ហើបឲ្យដឹងថា លោក អោក បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជា កំពុងស្វែងរកភាពជិតដិតជាមួយលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីបន្តប្រព្រឹត្តអំពើពុករលួយយ៉ាងសុខស្រួល។ ប្រភពបានឲ្យដឹងទៀតថា ក្រោយពេលលោក ជា វ៉ាន់ដេត មកធ្វើជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ គឺមិនទាន់ចាត់វិធានការទប់ស្កាត់ទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់លោក អោក បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជា និងបក្ខពួកនោះទេ។ ផ្ទុយទៅវិញលោក ជា វ៉ាន់ដេត បានរក្សាភាពស្ងៀមស្ងាត់ បើទោះបីរឿងអាស្រូវពុករលួយរបស់លោក អោក បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជា ត្រូវបានលាតត្រដាងយ៉ាងណាក៏ដោយ។ ជាពិសេសលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ រក្សាភាពស្ងៀមស្ងាត់មិនបើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក អោក បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជា ទាល់តែសោះ៕

Loading...