ខ្សឹបដាក់ត្រចៀក៖ សម្បត្តិ គ័ង និងឈ្មោះ ពុទ្ធ ស៊្រុនរស្មី មេឆ្នោតយួនដ៏ធំក្នុងរាជធានីភ្នំពេញ

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនបានបង្ហើបឲ្យដឹងថា ដោយសាមានខ្នងបង្អែករឹងមាំ ទើបឈ្មោះ សម្បត្តិ គ័ង និងឈ្មោះ ពុទ្ធ ស៊្រុនរស្មី បើកល្បែងឆ្នោតយួន(កន្ទុយលេខយួន)​យ៉ាងពេញបន្ទុកនៅក្នុងរាជធានីភ្នំពេញ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម។ ប្រភពបានឲ្យដឹងទៀតថា ឆ្នោតយួនយីហោ(V168) និងយីហោ(K38) ត្រូវគេដឹងថា ជារបស់ឈ្មោះ សម្បត្តិ គ័ង និងឈ្មោះ ពុទ្ធ ស៊្រុនរស្មី ដែលមានអំណាចធំធេងបំពានទៅលើបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលទៀតផង។ ដូច្នេះហើយទើបមជ្ឈដ្ឋាននានអំពាវនាវឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ​ ពិនិត្យឡើងវិញជាបន្ទាន់អំពីបញ្ហានេះព្រោះមេល្បែងកន្ទុយលេខឈ្មោះ សម្បត្តិ គ័ង និងឈ្មោះ ពុទ្ធ ស៊្រុនរស្មី​ កំពុងបំផ្លាញសន្តិសុខសង្គមយ៉ាងគឃ្លើន។

ប្រភពស្និទ្ធនឹងឈ្មោះ សម្បត្តិ គ័ង និងឈ្មោះ ពុទ្ធ ស៊្រុនរស្មី បានឲ្យដឹងថា ល្បែងកន្ទុយលេខឆ្នោតយួនទូទាំងរាជធានីភ្នំពេញ ស្ទើរក្លាយទៅចជាអាជីវកម្មផ្តាច់មុខរបស់បុគ្គល២នាក់នេះទៅហើយ ព្រោះមន្ត្រីធំៗមួយចំនួនក្នុងរាជធានីភ្នំពេញ សម្ងំទទួលផលប្រយោជន៍យ៉ាងត្រជាក់ចិត្ត។ ប្រភពបានឲ្យដឹងទៀតថា នៅក្នុងខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ ទូទាំងរាជធានីភ្នំពេញ គឺល្បែងកន្ទុយលេខយួន របស់ឈ្មោះ សម្បត្តិ គ័ង និងឈ្មោះ ពុទ្ធ ស៊្រុនរស្មី​ កើតឡើងយ៉ាងរាលដាលព្រោះមានការឃុបឃិតជាប្រព័ន្ធ។ ជាក់ស្តែងរហូតមកដល់ពេលនេះ មន្ត្រីអាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាសមត្ថកិច្ចនគរបាល​និងសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញបណ្តោយឲ្យឈ្មោះ សម្បត្តិ គ័ង និងឈ្មោះ ពុទ្ធ ស៊្រុនរស្មី បើកល្បែងកន្ទុយលេខយួនតាមអំពើចិត្ត។

នៅតាមបណ្តាសង្កាត់នានាក្នុងរាជធានីភ្នំពេញ ឈ្មោះ សម្បត្តិ គ័ង និងឈ្មោះ ពុទ្ធ ស៊្រុនរស្មី បានដាក់ កូនកញ្ច្រែងយ៉ាងច្រើនដើម្បីកត់កន្ទុយលេខយួន​ ហើយបែរអ្នកណាកត់កន្ទុយលេខយួនឲ្យអ្នកផ្សេងនោះ គឺបុគ្គល២នាក់នេះប្រើដៃជើងបរិវាររបស់ខ្លួនឲ្យទៅចាប់ឬបង្ក្រាបយ៉ាង​កំរោលតែម្តង។ បញ្ហានេះគឺជារឿងដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នង​ការនគរបាលជាតិ មិនគួរបណ្តែតបណ្តោយតទៅទៀតឡើយ ព្រោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ មិនបង្ក្រាបមេល្បែងឆ្នោតយួនឈ្មោះ សម្បត្តិ គ័ង និងឈ្មោះ ពុទ្ធ ស៊្រុនរស្មី នោះទេ។ ផ្ទុយទៅវិញបច្ចុប្បន្នឈ្មោះ សម្បត្តិ គ័ង និងឈ្មោះ ពុទ្ធ ស៊្រុនរស្មី កំពុងធ្វើសកម្មភាពខ្លាំងក្លាជាងមុនទៅទៀត ព្រោះអាងមានខ្នងបង្អែករឹងមាំដែលចាំជួយការពារពួកគេគ្រប់ពេលវេលា៕

Loading...