ខ្សឹបដាក់ត្រចៀក៖ ស្រុកបាទីសម្បូរល្បែងស៊ីសង សមត្ថកិច្ចបានត្រឺមនាំគ្នាទៅឈ្ងោកមើល

គេរាយការណ៍ថា ល្បែងស៊ីសងច្រើនប្រភេទបាននិងកំពុងកើតមានព្រោងព្រាតក្នុងមូលដ្ឋានស្រុកបាទីខេត្តតាកែវ។ សមត្ថកិច្ចនគរបាលស្រុកក៏ដូចនគរបាលប៉ុស្តិ៍បាននាំគ្នាទៅឈ្ងោកមើលវងើល្បែងទាំងនោះរួចដឹកដៃគ្នាត្រឡប់មកកន្លែងធ្វើការវិញ ។ អ្វីដែលពិសេសគឺល្បែងស៊ីសងទាំងបើកលេងជាចំហរមិនខ្លាចសមត្ថកិច្ចនោះឡើយ។ ជួនកាលលេងនៅផ្ទះក្តៅស្អុះពេកក៏វង់បៀរមកលេងក្រោមម្លប់ដើមឈើក៏មានដែរ។

ជាក់ស្តែងគ្រួសារមួយស្ថិតនៅភូមិរំដួលឃុំត្រពាំងក្រសាំងស្រុកបាទី បានបើកវង់បៀរ២ទៅ៣វង់អោយលេងចំហដែលអ្នកញៀនទាំងនោះលេងពេលថ្ងៃមិនអស់ចិត្ត នាំគ្នាលេងពេលយប់ទៀត។ គ្រួសារមួយនោះបើកអោយលេងល្បែងបៀតាំងយប់ទាំងថ្ងៃជួនកាលលេងនៅផ្ទះកូននិងពេលខ្លះលេងនៅផ្ទះម្តាយ។ ការដែលអាចលេងបានទាំងនៅផ្ទះម្តាយផងកូនផងនោះហើយដែលនាំអោយអ្នកនាំភូមិគិតថា ម្ចាស់វង់បៀរនោះមានខ្នងបង្អែងធំណាស់។

ប្រជាពលរដ្ឋឃុំត្រពាំងក្រសាំងព្រួយបារម្ភអំពីបញ្ហាសនិសុខ មានចោរលួចចោរប្លន់កើតឡើង។ សម្រាប់លោក ង៉ាន់ សារី អធិការនគរបាលស្រុបាទី មិនដែលខ្វល់អំពីសុខទុក្ខប្រជាពលរដ្ឋនោះទេ។ អ្នកភូមិសង្ស័យលោកអធិការបានលាភសក្ការះពីគ្រួសារបើកវង់ល្បែងស៊ីសងទាំងនោះបានជាមិនហ៊ានក្អក។ ក្រៅពីវង់ល្បែងបៀរក៏នៅមានសង្វៀនជល់មាន់និងកន្ទុយលេខជាច្រើនទៀត។ អ្នកភូមិស្នើលោកសុខ សំណាង ស្នងការនគរបាលខេត្តតាកែវមើលវង់ល្បែងស៊ីសងនៅស្រុកបាទីផង៕

Loading...