ខ្សឹបដាក់ត្រចៀក៖ ហ៊ីវ គិមហេង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កំពុងរត់ការណ៍រកថ្នាំពន្យារចូលនិវត្តន៍ឲ្យ គិន លី ប្រធានសាខាគយ និងរដ្ឋាករ និង ឆបូ ណាវី ប្រធាននាយកដ្ឋានរដ្ឋាករ

ប្រភពបានខ្សឹបថា មន្ត្រីជាន់ខ្ពស់មួយរូបរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បាននិងកំពុងរត់ការណ៍រកថ្នាំពន្យារការចូលនិវត្តន៍ឲ្យលោកប្រធានសាខាគយ និងរដ្ឋាករកំពង់ផែក្រុងព្រះសីហនុ ក៏ដូចជាលោកប្រធាននាយកដ្ឋានគយ និងរដ្ឋាករផងដែរ ។

ប្រភពបានខ្សឹបថា លោក ហ៊ីវ គិមហេង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលតាមអាយុពិតប្រាកដ គឺត្រូវចូលនិវត្តន៍ទៅហើយនោះ ប៉ុន្តែដោយសារសេចក្តីស្លេកឃ្លាន បុណ្យស័ក្តិ លុយកាក់ អំណាច មុខមាត់ខ្លាំងពេក ក៏បានរត់ការណ៍រកថ្នាំពន្យារការចូលនិវត្តន៍ រហូតបានសម្រេច បន្តតំណែងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងថិរៈវេលា៣ឆ្នាំទៀត ។

ប្រភពបានខ្សឹបទៀតថា មិនត្រឹមតែប៉ុណ្ណោះ លោក ហ៊ីវ គិមហេង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាកររូបនេះ ថ្លើមធំ នៅហ៊ានគៀងគរ អូសទាញ បក្ខពួករបស់ខ្លួន២នាក់បន្ថែមទៀត ឲ្យរត់ការណ៍ រកថ្នាំពន្យារកំណើតដូចខ្លួនដែរ ដែលផ្ទុយពីច្បាប់កំណត់ ធ្វើឲ្យមន្ត្រីថ្នាក់ក្រោមអស់សង្ឃឹមជាខ្លាំង និងសម្តែងការមិនពេញចិត្តចំពោះទង្វើដ៏ស្មោកគ្រោករបស់លោក ហ៊ីវ គិមហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជារូបនេះ ។

ប្រភពបានខ្សឹបទៀតថា លោក គិន លី ប្រធានសាខាគយ និងរដ្ឋាករកំពង់ផែក្រុងព្រះសីហនុ និងលោក ឆបូ ណាវី ប្រធាននាយកដ្ឋានរដ្ឋាករ បច្ចុប្បន្ននេះ បាននិងកំពុងចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីឲ្យលោក ហ៊ីវ គិមហេង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ជួយរត់ការណ៍ រកថ្នាំពន្យារការចូលនិវត្តន៍ ពីព្រោះពួកគេងប់ងល់ ស្រឡាញ់លុយកាក់ និងតួនាទីនេះខ្លាំងណាស់ មិនគួរណា ឆាប់ដល់អាយុចូលនិវត្តន៍អីចឹងសោះ ។ គិន លី ត្រូវគេដឹងថា ដល់អាយុចូលនិវត្តន៍នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ រីឯ ឆបូ ណាវី វិញ ត្រូវអាយុចូលនិវត្តន៍នៅឆ្នាំ២០១៧ឆាប់ៗខាងមុខ ។

ប្រភពខ្សឹបទៀតថា លោកគុណ ញឹម បច្ចុប្បន្នជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានចូលជំនួសតំណែង លោក ប៉ែន ស៊ីម៉នដែលត្រូវចូលនិវត្តន៍ តាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤នោះ ក៏ជាអ្នកបើកភ្លើងខៀវឲ្យមានទង្វើរំលោភបំពានច្បាប់យ៉ាងគឃ្លើនខាងលើនេះដែរ ដោយក្នុងនោះ ក្រសួងមុខងារសាធារណៈក៏មានការពាក់ព័ន្ធផងដែរ ៕

a3

2a

1a

Loading...

Leave a Reply

Your email address will not be published. Required fields are marked *